ចាប់ចោរជំនាញឆក់កាបូបជនបរទេសម្នាក់ បញ្ជូនទៅតុលាការ
ខេត្តសៀមរាប ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្តសៀមរាប បានធ្វើការតាមប្រមាញ់ រហូតឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យ ជំនាញខាងឆក់កាបូបភ្ញៀវបរទេសក្នុងកណ្តាលក្រុងទេសចរម្នាក់ ខណៈពេលជនសង្ស័យរូបនេះបានធ្វើសកម្មភាពឆក់នៅតាមផ្សាររាត្រី ។ ហេតុការណ៍ចាប់ជនសង្ស័យឆក់កាបូបនេះធ្វើឡើងកាលវេលាម៉ោង១ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៨ តុលា ២០១៥ នៅម្តុំផ្សារដីហុយ ស្ថិតក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ។
លោកវរសេនីយ៍ទោ ភឹង ចន្តារ៉េត នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់«កោះសន្តិភាព»ឱ្យដឹងនៅព្រឹកថ្ងៃទី២៩ តុលានេះថា ជនសង្ស័យដែលត្រូវចាប់ខ្លួននេះមានឈ្មោះ ផល សុភ័ក្ត្រ ហៅព្រួក ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។ ខណៈពេលក្រុមការងារកំពុងល្បាតប្រចាំការ ជនសង្ស័យបានធ្វើសកម្មភាពឆក់កាបូបរបស់ភ្ញៀវបរទេសជនជាតិបារាំង ឈ្មោះ Carycharrolie ភេទស្រី នៅម្តុំផ្សារដីហុយ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន ដែលក្នុងកាបូបនោះមាន ទូរស័ព្ទអាយហ្វូន៤s ១គឿង ប័ណ្ណបើកបរ១ ប្រាក់៣០ដុល្លារ ។ ជនសង្ស័យរូបនេះបានប្រើប្រាស់នូវសារធាតុញៀនទៀតផង ។
លោកវរសេនីយ៍ទោបានបញ្ជាក់បន្ថែមថា ជនសង្ស័យបានធ្វើសកម្មភាពឆក់កាបូបភ្ញៀវបរទេសក្នុងក្រុងសៀមរាប ចំនួន៣លើកហើយ ដែលលើក១ ក្នុងខែសីហា ២០១៥ ម៉ោង១១យប់ ឆក់នៅផ្លូវតាណឺយ ជិតខារ៉ាអូខេ ញ៉ូស្តារ ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក យកបានទូរស័ព្ទសាំសុង១គ្រឿង របស់ជនជាតិអារ៉ាប់, លើកទី២ ក្នុងខែកញ្ញា ២០១៥ ម៉ោង២ទៀបភ្លឺ ឆក់នៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប យកបានទូរស័ព្ទដៃ១គ្រឿង របស់ជនជាតិអូស្ត្រាលី, លើកទី៣ ក្នុងខែតុលា ២០១៥ ម៉ោង២ទៀបភ្លឺ ឆក់នៅមុខផ្ទះសំណាក់ហ្គោដិន វីលិក ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ យកបានទូរស័ព្ទសាំសុងS4 មួយគ្រឿង របស់ជនជាតិអូស្ត្រាលី ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!