សង្ស័យ​ស្រវឹង បើកឡាន​យ៉ាង​លឿន បុក​ម៉ូតូ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់

 
 

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ ​នៅ​កន្លែង​កើតហេតុ​ដោយសារ​គ្រោះថ្នាក់​ ចរាចរណ៍​រវាង​រថយន្ត​បា​ឡែ​ន​និង​ម៉ូតូ ​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​១ វិច្ឆិកា ២០១៥ នៅ​ចំណុច​មុខ​ទីបញ្ជាការ​ដ្ឋាន​​កងពលតូច​លេខ​៧០ ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ឈ្មោះ អន សុ​ម៉ា​លី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក Yamaha Sirius ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ន​គរបាល ១-០០៦១ ។ ចំណែក​រថយន្ត​បង្ក​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AE-1203 បើកបរ​ដោយ​បុរស​ម្នាក់​បាន​រត់គេច​ខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​ម៉ាក​កាមរី បា​ឡែ​ន ពណ៌​ស​ យ៉ាង​លឿន​សង្ស័យ​ស្រវឹង លុះដល់​ចំណុច​កើតហេតុ​ក៏​បាន​ជ្រុល​ទៅ​ម៉ូតូ​១​គ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់ ​ក្នុង​ទិស​ដៅ​បញ្ច្រាស់ទិស​គ្នា បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង និង​យក​ទាំង​រថយន្ត​បង្ក និង​ម៉ូតូ​រង​គ្រោះ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម