នគរបាល និងអាវុធហត្ថខេត្តបន្ទាយមានជ័យ បើកយុទ្ធនាការ ត្រួតពិនិត្យរថយន្តពាក់ស្លាកលេខ ន.ប ខ.ម និងបិតស្កុតខ្មៅ
បន្ទាយមានជ័យ: កម្លាំងនគរបាលចរាចរណ៏ផ្លូវគោក និងនគរបាលអន្តរាគមន៏ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ១៥នាក់ សហការជាមួយកម្លាំង អាវុធហត្ថ១០នាក់ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីស្នងការនគរបាល ខេត្តលោកឧត្តមសេនីយ៏ អាត់ ខែម និងមេបញ្ជាការអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៏ ឱក បូរិន្ទ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានបើកយុទ្ធនាការត្រួតពិនិត្យ រថយន្តទាំងឡាយណា ពាក់ស្លាកលេខនគរបាល ខេមរភូមិន្ទ បិតស្កុតខ្មៅ ព្រមទាំងការពិនិត្យ រថយន្តរត់ឈ្នួល ដឹកសំពីងសំពង និងលើសទំងន់ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៏ ដែលបាន និងកំពុងមានការព្រួយបារម្ភនាពេល បច្ចុប្បន្ននេះ។
សូមបញ្ជាក់ថា នេះជាយុទ្ធនាការ ដែលឆ្លើយតប ទៅនឹងសេចក្តីសម្រេចរបស់អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៏ មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស នៃក្រសួងការពារជាតិ ដើម្បីលុបបំបាត់រាល់បាតុភាព មិនប្រក្រតី នៃការប្រើប្រាស់ស្លាកលេខ នប និងខម ក្លែងក្លាយ ពីជនមួយក្តាប់តូច។
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៏ អាត់ ខែម បានបញ្ជាក់ថា បន្ទាប់ពីមានការសម្រេចពីថ្នាក់ដឹកនាំរួចមក និងមានការណែនាំបន្តពីអភិបាលខេត្ត ចំពោះការងារមួយនេះ លោកបានដឹកនាំកម្លាំងនគរបាល សហការជាមួយមេបញ្ជាការអាវុធហត្ថខេត្ត ដាក់ការត្រួតពិនិត្យ លើដងផ្លូវជាតិលេខ៥ ចន្លោះពី ក្រុងសិរីសោភ័ណ ទៅកាន់ក្រុងប៉ោយប៉ែត ក្នុងសង្កាត់ទឹកថ្លា ។
យោងតាមរបាយការណ៏របស់ក្រុមការងារ ដែលអនុវត្តការងារមួយនេះ បានបង្ហាញជាលទ្ធផលរួមមាន ត្រួតពិនិត្យរថយន្តពាក់ស្លាកលេខ ខម ចំនួន២គ្រឿង រថយន្តដាក់ លូហ្គូអាវុធហត្ថ៧គ្រឿង រថយន្តដាក់លូហ្គូកងទ័ពជើងគោក២គ្រឿង រថយន្តដាក់លូហ្គូអគ្គស្នងការនគរបាលជាតិ១គ្រឿង រថយន្តដាក់លូហ្គូក្រសួងមហាផ្ទៃ២គ្រឿង បកស្កុតខ្មៅចេញពីរថយន្ត ២៣គ្រឿង និងរុះរើរថយន្តធន់តូច ដែលផ្ទុកទំនិញពីក្រោយសំពីងសំពោង៥គ្រឿង ។
ចំពោះការងារនេះ លោកឧត្តមសេនីយ៏ អាត់ ខែម បានបញ្ជាក់ថា ក្រុមការងារនឹងបន្តអនុវត្តដូចភ្លៀងរលឹម រហូតសម្រេចបានការប្រើប្រាស់រថយន្ត កងកម្លាំងប្រដាប់អាវុធទាំងនេះ ត្រូវបានបញ្ចប់ភាពក្លែងក្លាយ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!