ក្រុមចោរ ប្រដាប់អាវុធ ២នាក់ ដកកាំភ្លើងភ្ជង់ គំរាមប្លន់យក ម៉ូតូពីនារីរងគ្រោះ បានសម្រេច
ភ្នំពេញ៖ មានករណីភ្ជង់ប្លន់ យកម៉ូតូ HondaClick ពណ៌ខ្មៅ ពុំមានស្លាកលេខ ពីនារីម្នាក់ បានសំរេច កាលពីវេលាម៉ោង ៧៖៤០នាទី ព្រលប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅម្តុំបឹងតាម៉ាត ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ។
បើតាមសំដីរបស់នារីរងគ្រោះ ដែលមាន ឈ្មោះ សែម ធីតា អាយុ២១ឆ្នាំ ស្នាក់នៅម្តុំបឹងត្របែក ក្នុងខណ្ឌចំការមន បានប្រាប់ថា នៅមុនពេលកើតហេតុ រូបនាងត្រូវបងប្អូនហៅ ទៅលេងនៅបន្ទប់ជួល ដែលនៅជិតកន្លែងកើតហេតុនោះ លុះនារីរងគ្រោះ បានទៅលេងជាមួយ បងប្អូនដែលបានហៅនាងទៅ ក៏មានការនិយាយគ្នាលេង សើចសប្បាយអស់ រយះពេលជិតមួយ ម៉ោងផងដែរ។បន្ទាប់ពីនិយាយលេង ជាមួយបងប្អូនហើយដោយសារ រាងយប់នាងក៏បានលាបងប្អូនត្រលប់ មកផ្ទះជួលវិញដោយធ្វើដំណើរតាមម៉ូតូតែម្នាក់ឯង។
នារីរងគ្រោះបានបន្តទៀតថា ពេលជិះមកដល់ជិតស្ពានមួយ ក៏ស្រាប់តែឃើញបុរស២នាក់ អង្គុយនៅក្បែរស្ពាននោះ លុះពេលនារីរងគ្រោះ ជិះមកដល់ស្ពានបុរសទាំង២នាក់នោះ បានងើបឈររួចដើរ មកកាក់ពីមុខនារីរងគ្រោះ ដែលកំពុងជិះម៉ូតូ អោយឈប់បន្ទាប់ពី នារីរងគ្រោះបានឈប់ហើយស្រាប់តែបុរសម្នាក់ ក្នុងចំណោមពីរនាក់ បានដកកាំភ្លើងខ្លី មិនស្គាល់ម៉ាកមួយដើមមកធ្វើការភ្ជង់ ទៅលើនារីរងគ្រោះហើយស្រែកគំរាមថា អោយម៉ូតូមកអញបើមិនអោយទេអញបាញ់សម្លាប់ ចោលបន្ទាប់ពីលឺពាក្យចោរ គំរាមដូចនោះនារីរងគ្រោះ ក៏បានប្រគល់ម៉ូតូ អោយក្រុមចោរជិះគេចចេញបាត់ ស្រមោល ហើយនារីរងគ្រោះ បានប្រាប់ថាចោរ ទាំងពីរនាក់នោះគឺពាក់អាវយឺតដៃវែង ពណ៌ខ្មៅនិងស្លៀកខោខៅបោយ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!