កីឡាករ​អុំទូកដែល​​​​របួស​៦​នាក់​​ដោយ​​​គ្រាប់​ កាំជ្រួច​នៅ​ក្រុង​ស្វាយ​រៀង​​ ​បាន​បញ្ជូន​បន្ត​ទៅ​​ ព្យា​បាល​នៅ​ខេត្ត​សៀម​រាប

 
 

ខេត្តស្វាយរៀង ៖ ​តាម​សេចក្តី​រាយការណ៍ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន បាន​ឱ្យ​ដឹង​ថា ​កីឡាករ​អុំទូក​ កងរាជអាវុធហត្ថ​ខេត្ត​សៀមរាប​ ​ដែល​បាន​​មក​ ចូលរួម​ប្រកួត​ ប្រណាំងទូក​នៅ​ ខេត្តស្វាយរៀង ​​​ហើយ​​រង​របួស​​ ធ្ងន់​ស្រាល​​៦​នាក់ ​​ដោយ​សារ​តែ​ការ​ បាញ់​​​​គ្រាប់​កាំជ្រួច​​ខុស​​ លក្ខណៈបច្ចេក​ទេស​ ​​កាលពី​វេលា​ម៉ោង​ ៧​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១ វិច្ឆិកា ២០១៥ ​នោះ ​នៅ​​ថ្ងៃទី​២ ​វិច្ឆិកា ២០១៥ នេះ​ ​​ត្រូវ​បានចេញ​ពី​ មន្ទីរ​​ពេទ្យ​បង្អែក​ខេត្ត​ស្វាយ​រៀង និង​​បាន​បញ្ជូន​​បន្ត​ទៅ​ព្យា​​​បាល​នៅ​ ខេត្ត​សៀម​រាប​​ហើយ ​៕​

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម