បោក​លុយ​ក្រុមហ៊ុន​ជិត​៤​ពាន់​ ដុល្លារ ត្រូវ​ចាប់ខ្លួន

 
 

រាជធានី​ភ្នំពេញ ៖ បុគ្គលិក​ក្រុមហ៊ុន ប្រេ​ស៊ី​ឌិន លក់​គ្រឿង​សង្ហា​រឹម​ម្នាក់​ ត្រូវ​បាន​ថៅកែ​ក្រុមហ៊ុន​ ប្ដឹង​ឲ្យ​នគរបាល​ព្រហ្មទណ្ឌ​ ខណ្ឌដង្កោ​ចាប់ខ្លួន​ បញ្ជូន​ទៅ​តុលាការ​ចាត់ការ​ តាម​ផ្លូវច្បាប់ ​បន្ទាប់​ពី​​ជនសង្ស័យ​ ខាងលើ និង​បក្ខពួក​ធ្វើ​សកម្មភាព​រំលោភ​លើ​ សេចក្តីទុកចិត្ត ដោយ​បាន​យក​លុយ​ ក្រុមហ៊ុន​ចំនួន​ ៣៥៧៨​ដុល្លារ បាន​មក​ពី​ការ​លក់ទំនិញ ហើយ​នាំ​គ្នា​រត់គេច​ខ្លួន​មិន ​ព្រម​ប្រគល់​ឲ្យ​ក្រុមហ៊ុន ។

ការ​ចាប់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣ វិច្ឆិកា ២០១៥ តាម​រក​ឃើញ​ ជនសង្ស័យ​នៅ​ចំណុច​ផ្លូវ​២១៧ ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ វ៉ា​ត ធី ហៅ ស្មី  អាយុ​២២​ឆ្នាំ មុខរបរ​ជា​អ្នកបើកបរ​រថយន្ត​ឲ្យ​ក្រុមហ៊ុន ប្រេ​ស៊ី​ឌិន លក់​គ្រឿង​សង្ហា​រឹម ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ដោយឡែក​អ្នក​ចេញ​មុខ​ដាក់​ ពាក្យបណ្តឹង​ឈ្មោះ ស្រ៊ុ​ន ម៉េ​ង​ថុ​ង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​ប្រធាន​គ្រប់គ្រង​ឃ្លាំង​របស់​ក្រុមហ៊ុន​ខាងលើ មាន​ទីលំនៅ​ ផ្ទះ​លេខ​៥៨ ផ្លូវ​២១៧ ភូមិ​ឫស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ រាជធានីភ្នំពេញ ។

នៅ​ក្នុង​ពាក្យបណ្ដឹង​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ មីនា ២០១៤ ក្រុមហ៊ុន​បាន​ប្រើ​ឲ្យ​ជនសង្ស័យ​ ឈ្មោះ វ៉ា​ត ធី ហៅ ស្មី និង​កម្មករ​ចំនួន​៣​នាក់​ទៀត​ ដឹក​គ្រឿង​សង្ហា​រឹម មាន តុ កៅអី និង​សម្ភារៈ​ការិយាល័យ ដែល​មាន​តម្លៃ​សរុប​ ចំនួន​៣៥៧៨​ដុល្លារ​យក​ ទៅ​ឲ្យ​ម៉ូយ​នៅ​តំបន់​ សេដ្ឋកិច្ច​ពិសេស ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​ត្រពាំង​គល់​ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ លុះ​ពេល​ដឹក​ទៅ​ដល់​ទូទាត់​ បាន​លុយ​ដល់​ដៃ​ហើយ​ជនសង្ស័យ និង​បក្ខពួក​បាន​បើក រថយន្ត​ត្រឡប់​ទៅ​ក្រុមហ៊ុន​វិញ ប៉ុន្តែ​ពេល​នោះ​មិន​ បាន​យក​លុយ​ទៅ​ប្រគល់​ឲ្យ​ ក្រុមហ៊ុន​ឡើយ ដោយពេល​ទៅ​ជិត​ដល់​ បាន​ទុក​រថយន្ត​ចោល​ក្បែរ​ ក្រុមហ៊ុន ហើយ​នាំ​គ្នា​យ ក​លុយ​ចំនួន​ ៣៥៧៨​ដុល្លារ​នោះ​គេច ខ្លួន​បាត់​ស្រមោល ។

ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​បាត់​លុយ ថៅកែ និង​បុគ្គលិក​ដែល​មាន​ ភាព​ស្មោះត្រង់​បាន​តាម​ស្រាវជ្រាវ​ រក​ក្រុម​ជនសង្ស័យ​ ដោយ​ខ្លួនឯង​រហូត​​ដល់​វេលា​ម៉ោង​១០ និង​៣០​នាទី ថ្ងៃ​ទី​៣ វិច្ឆិកា ២០១៥ ទើបបាន​ប្រទះ​ឃើញ​ជនសង្ស័យ​ម្នាក់​ឈ្មោះ វ៉ា​ត ធី ហៅ ស្មី នៅ​ចំណុច​ផ្លូវ​២១៧ ស្ថិត​ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ទើប​ប្ដឹង​ប៉ូលិស​ឲ្យ​ ចាប់ខ្លួន​ជន​នោះ​ធ្វើការ​ សាកសួរ និង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ ទៅ​តុលាការ និង​ស្វែងរក​ចាប់ខ្លួន​បក្សពួក​ចំនួន​ ៣​នាក់​ទៀត ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម