នគរបាល ស្រុកមង្គលបូរី ហាមឃាត់ និងអប់រំម៉ូតូ ដែលក្មេងទំនើង កែបំពង់ស៊ីម៉ាំង ខុសបច្ចេកទេស

 
 

បន្ទាយមានជ័យ៖ ក្មេងទំនើងជាច្រើននាក់ តែងតែបង្កើតល្បែងលេង មិនចេះចប់មិនឈរ គឺតែងតែរំខាន់ ដល់ប្រជាពលរដ្ឋ អសន្តិសុខ គឺបានទិញម៉ូតូ បែរជាកែច្នៃបច្ចេកទេស ខាងបំពង់ស៊ីម៉ាំង ឮសូរខ្លាំងជាងមុខ តែជាក់ស្តែង ត្រូវបានកម្លាំងនគរបាល ស្រុកមង្គលបូរី បង្ក្រាបទប់ស្កាត់ជាបន្តបន្ទាប់ បានច្រើនលើកផងដែរ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យ។
លោកស៊ី ឌី អធិការស្រុកមង្គលបូរី បានប្រា ប់ឲ្យតាម រយះទូរស័ព្ទថា  កងកម្លាំងសមត្ថកិច្ចតែងតែ យកចិត្តទុកដាក់ រាល់បទល្មើសជាក់ស្តែង បញ្ហាគ្រឿងញៀន ក្មេងទំនើង ដើម្បីការពារសន្តិសុខ សន្តិភាពជូន ប្រជាពលរដ្ឋទទួលបា ន ភាពស្ងប់ស្ងាត់ ភាពកក់ក្តៅ នៅតាមមូលដ្ឋាននានា។

នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥នេះតែម្តង សមត្ថកិច្ចបានហាមឃាត់ និងធ្វើការអប់រំដល់ជនទំនើងឈ្មោះ អឹុង ណាង អាយុ ២០ឆ្នាំរស់នៅភូមិភ្នំ ឃុំបន្ទាយនាង ស្រុកមង្គលបូរីបានកែច្នៃបំពង់ស៊ីមាំុង ម៉ូតូអោយឮសូរខ្លាំងរំខា ន ដល់អ្នកដទៃ ត្រូវសមត្ថកិច្ចអប់រំ និងអោយធ្វើការកែច្នៃត្រឹមត្រូ វតាមបច្ចេកទេសដើម ទើបប្រគល់ អោយប្រើប្រាស់វិញ។
លោកបានបន្តប្រសិនជាលើកក្រោយៗ នៅតែបន្តសមត្ថកិច្ចចាត់ការទៅតាមច្បាប់ជាធរមាន ហើយបញ្ហានេះកម្លាំង សមត្ថកិច្ចបានបង្រ្កាបនិងអប់រំ ជាជាង៣០ដងមកហើយ ៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម