គ្រូ​ដោះ​អំពើ​ម្នាក់​លួងលោម​ក្មេង​ស្រី ​រំលោភ​៦​ដង ប្រាប់​ថា​ធ្វើ​អ៊ីចឹង​ទើប​ ម្តាយមីង​ជា​ជំងឺ

 
 

ខេត្តពោធិ៍សាត់ ៖ គ្រូអូមអាម​ម្នាក់ ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត កាលពី​ថ្ងៃ​ទី​០៣ វិច្ឆិកា ២០១៥​ដោយ​សារ​ លួងលោម​ក្មេង​ស្រី ​អាយុ​១៥​ឆ្នាំ​ម្នាក់ រំលោភ​រហូត​ បាន​សម្រេច​ជា​ច្រើន​ដង ខណៈ​ក្មេង​ស្រី​រង​គ្រោះ​ទៅ​ជួយ​មើល ថែ​ម្ដាយមីង​ដេក​ ព្យាបាល​ជំងឺ​នៅ ផ្ទះ​របស់​គ្រូ​ខាងលើ​នោះ ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​ថ្ងៃ​ទី​០១ វិច្ឆិកា ២០១៥ មក​ម្ល៉េះ នៅ​ស្រុក​កណ្ដៀង ខេត្តពោធិ៍​សាត់ ប៉ុន្តែ​សមត្ថកិច្ច​ទើបតែ​ ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​០៣ វិច្ឆិកា បន្ទាប់​ពី​បែក​ការណ៍ ។

សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​ដឹង​ថា គ្រូអូមអាម​ក្ដាម​ដុត​នេះ​ឈ្មោះ​ព្រំ សូ​ម៉េ​ន ភេទ​ប្រុស អាយុ​៧២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ ប៉ុន្តែ​មក​ស្នាក់​ជា​បណ្ដោះ អាសន្ន​នៅ​ភូមិ​ ព្រែក​ត្របែក ឃុំ​កញ្ជរ ស្រុក​កណ្ដៀង​ ខេត្ត​ពោធិ៍សាត់ ធ្វើ​ជា​គ្រូ​ដោះ​អំពើ គ្រូស្នេហ៍ និង​មើលជំងឺ​ក្នុង​ផ្លូវ​ងងឹត​ផ្សេង​ៗ ។

ទាក់ទិន​នឹង​រឿង​នេះ ស្ត្រី​ម្នាក់​ឈ្មោះ​ស៊ឹ​ម ភា​រុណ អាយុ​២៤​ឆ្នាំ រស់នៅ​ក្នុងស្រុកកើតហេតុ ខាងលើ បាន​មក​ដេក​ស្នាក់​នៅផ្ទះ​គ្រូ អូម​អាម​អស់​រយៈពេល​២​ខែ​មក​ហើយ ដើម្បី​ឱ្យ​គ្រូ​នោះ​ព្យាបាល​ជំងឺ និង​ដោះ​អំពើ ដោយ​បាន​យក​ក្មួយ​ស្រី​អាយុ​ ១៥​ឆ្នាំ​ម្នាក់ មក​ជួយ​បម្រើ​ផង​ដែរ ។ ក្នុង​រយៈពេល​២​ខែ​នោះ គ្រូអូមអាម​បាន ​ប្រើ​ល្បិច​លួងលោម​ក្មេង​ស្រី​រួមរ័ក​បាន​ចំនួន​៦​លើក ប៉ុន្តែ​សាមីខ្លួន​ឪពុក​ម្ដាយ និង​បងប្អូន​របស់​ក្មេង​ស្រី មិន​បាន​ប្ដឹង​សមត្ថកិច្ច​ទេ ។

ក្រោយមក​រឿង​នេះ បាន​បែក​ការណ៍​ដល់​អ្នក​ភូមិ និង​សមត្ថកិច្ច ក៏​ចុះ​ធ្វើការ​ស៊ើបអង្កេត ហើយ​បាន​ហៅ​គ្រូអូមអាម​នោះ មក​សួរនាំ​នៅ​ ប៉ុស្តិ៍​រដ្ឋបាល​កញ្ជរ ស្រាប់តែ​សារភាព​ការ​ពិត ទើប​ឃាត់ខ្លួន​តែ​ម្ដង ។ មូលហេតុ​ដែល​នាំ​ឱ្យ​ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ ព្រម​រួមរ័ក​ជា​មួយ​​គ្រូអូម អាម​កំហូច រហូត​ដល់​ទៅ​៦​ដងនោះ ដោយសារ​តែ​ជឿ​ លើស​ម្តី​គ្រូ​នោះ​ថា ទាល់តែ​រួមរ័ក​ជាមួយ​គ្នា ទើប​មីង​ឆាប់​ជា ។គ្រូអូមអាម​រូប​នោះ សមត្ថកិច្ច​បាន​កសាង​សំណុំ រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នៅ​ដដែល​ផង​ដែរ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម