នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាក់ថា កម្លាំង អ.ហ ត្រៀមខ្លួនជាស្រេច ក្នុងការតាមចាប់ រថយន្តមិនបង់ពន្ធ
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជ អាវុធហត្ថ (អ.ហ) លើផ្ទៃប្រទេស បានបញ្ជាក់ថា កម្លាំងរបស់លោក បានត្រៀមខ្លួនរួចជាស្រេច ដើម្បីសហការជា មួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងការតាមចាប់រថយន្តគ្មានពន្ធ ហើយកំពុងចរាចរក្នុងប្រទេសកម្ពុជា ដើម្បីកៀងគរប្រមូលថវិកាជូនជាតិ ស្របតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។
ជំហររបស់នាយឧត្តមសេនីយ៍ សៅ សុខា ត្រូវបានបង្ហាញតាមរយៈលិខិតមួយច្បាប់ផ្ញើជូនទៅលោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលមជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិល ទើបទទួលបាននៅយប់ថ្ងៃទី០៤ ខែវិច្ឆិកា នេះ។
ការបង្ហាញនូវកិច្ចសហការរបស់ នាយឧត្តមសេនីយ៍ សៅ សុខា គឺឆ្លើយតបតាមសំណើរបស់លោក គុណ ញឹម កាលពីថ្ងៃទី២៧ ខែតុលា កន្លងទៅ ដោយបានស្នើសុំឲ្យកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចូលរួមសហការ ក្នុងការប្រមូលពន្ធអាករ និង ប្រាក់ពិន័យលើយានយន្តមានស្រាប់ក្នុងប្រទេស ដែលមិនបានបំពេញកាតព្វកិច្ចពន្ធ អាករ។
ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ សម្តេចតេជោ ហ៊ុន សែន បានក្រើន រំលឹក ទៅដល់អាជ្ញាធរ កម្លាំងប្រដាប់អាវុធ គ្រប់រាជធានី ខេត្ត-ក្រុង បញ្ចេញវិធានការទប់ស្កាត់សកម្មភាពរត់គេច ពន្ធ និងការមិនបង់ពន្ធ ដើម្បីបង្កើនចំណូលថវិកាជាតិ ។
បន្ទាប់ពីការប្រកាស ក្រើនរំលឹករបស់ម្តេចតេជោ គេសង្កេតឃើញមានវិធានការជាច្រើន ត្រូវបានដាក់ចេញ ដោយ មន្រ្តីអនុវត្តច្បាប់ ជាពិសេសអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញប្រតិបត្តិការក្តៅ ចុះប្រមូលរថយន្តទំនើ បៗគ្មានពន្ធ ដែលកំពុងចរាចរលើដងផ្លូវ នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ក៏ដូចកន្លែងលក់រថយន្ត បានជាច្រើនគ្រឿង៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!