តាំងខ្លួន​ជា​អ្នកកាសែត ​ដាក់​ប៉ុស្តិ៍​យក​លុយ​ពី​ប្រជាពលរដ្ឋ​ ដឹក​អនុ​ផល​ព្រៃឈើ

 
 

ខេត្តកំពង់ស្ពឺ ៖ មនុស្ស​មួយ​ក្រុម​តាំង​ខ្លួនឯង​ជា​អ្នកកាសែត​បាន​ដាក់​ប៉ុស្តិ៍​កុងត្រូល​ ស្ទាក់​យក​លុយ​ពី​ប្រជាពលរដ្ឋ​ ដែល​ដឹក​អនុ​ផល​ព្រៃឈើ​ទាំង​យប់​នៅ​ចំណុច​តា​ ក្រាំង ជិត​រង្វង់​មូល​ផ្សារ​កន្ទួត ស្ថិត​ក្នុងស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។

ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា មាន​មនុស្ស​មួយ​ក្រុម​មាន​គ្នា​៤-៥​នាក់ ជិះ​រថយន្ត​២​គ្រឿង​បាន​មក​ដាក់កុង​ត្រូល​ស្ទាក់​យក​លុយ​ពី​ពួក​គាត់​ដែល​ ដឹក​អនុ​ផល​ព្រៃឈើ​នៅ​ចំណុច​តា​ក្រាំង ជិត​រង្វង់​មូល​ផ្សារ​កន្ទួត ស្ថិត​ក្នុងស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ដោយ​ក្នុង​១​គោ​យន្ត​ទារ​ពី​១០​ម៉ឺន​រៀល ទៅ​១៥​ម៉ឺន​រៀល ហើយ​គំរាម​ពួក​គាត់​ថា បើ​មិន​ឲ្យ​ពួក​គេ​ទេ ពួក​គេ​នឹង​ប្តឹង​ទៅ​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​មក​ចាប់​ពួក​គាត់​យក​ទៅ​កាត់ទោស​តាម​ច្បាប់ ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា មនុស្ស​មួយ​ក្រុម​នោះ​បាន​អះអាង​ថា អ្នកខ្លះ​ធ្វើការ​នៅ​កាសែត​ដែល​មិនសូវ​ល្បីឈ្មោះ ខ្លះ​ជា​អ្នកធ្វើការ​នៅ​ទូរទស្សន៍​ដែល​ទើប​បើក​ថ្មី និង​ខ្លះ​ទៀត​អះអាង​ថា​ជា​អតីត​ពិធីករ​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ ។

ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ពិសេស​លោក​អភិបាលខេត្ត​កំពង់ស្ពឺ សូម​មេត្តា​ជួយ​ចាត់វិធានការ​ចំពោះ​ក្រុម​ដែល​តាំងខ្លួន​ជា​អ្នកកាសែត​មក​ ដាក់កុង​ត្រូល​ស្ទាក់​យក​លុយ​ពី​ប្រជាពលរដ្ឋ​​ទាំង​នេះ​ផង ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម