តុលាការចោទប្រកាន់គ្រូបង្រៀនដែលពិន័យ ឱ្យសិស្សប្រុសស្រាត សំពត់សិស្សស្រីនៅ ស្រុករំដួលហើយ
ខេត្តស្វាយរៀង ៖ នៅថ្ងៃទី៥ វិច្ឆិកា ២០១៥ វេលាម៉ោង៥ល្ងាច លោកព្រះរាជអាជ្ញារងអមសាលា ដំបូងខេត្តស្វាយរៀងបានធ្វើការ ចោទប្រកាន់លោក ដួង សានេត គ្រូបង្រៀនថ្នាក់ទី២ នៃសាលាបឋមសិក្សាហ៊ុន សែន វត្តថ្មី ហើយគឺចោទពីបទផ្តើមគំនិត ក្នុងអំពើអាស់ប្រឆាំង នឹងអនីតិជន ក្រោម១៥ឆ្នាំ ។
ទាក់ទិនករណីនេះដែរ លោក ផាន់ រតនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង បានមាន ប្រសាសន៍ឲ្យដឹងថា លោកបានចោទប្រកាន់ ជនសង្ស័យឈ្មោះ ដួង សានេត ភេទប្រុស អាយុ៤៣ឆ្នាំ ពីបទផ្តើមគំនិតក្នុងអំពើអាស់ប្រឆាំងនឹង អនីតិជនក្រោម១៥ឆ្នាំ និងបានដាក់សំណើទៅ លោកចៅក្រមស៊ើបសួរ សុំឲ្យលោក ចៅក្រមឃុំខ្លូនបណ្តោះអាសន្នចំពោះ ជនត្រូវចោទរួចហើយ ក៏ប៉ុន្តែជនត្រូវចោទ នៅក្រៅឃុំបណ្តោះអាសន្នសិន ដោយសារសំណុំរឿងស៊ើបអង្កេត ដាក់សំណើទៅលោក ប្រធានតុលាការ ហើយលោកប្រធាន តុលាការពុំទាន់ចាត់របៀបឲ្យលោកចៅក្រម រូបណាកាន់សំណុំរឿងនេះទេ ហើយឃុំខ្លួន ឬមិនឃុំ សូមរង់ចាំសប្តាហ៍ក្រោយ នៅពេលលោកចៅក្រមស៊ើបសួរ ដំណើរការនិតិវិធី ។
សូមរំលឹកផងដែរថា កាលពីថ្ងទី១៨ ឧសភា ២០១៥ មាតាបិតាសិស្សបានចោទប្រកាន់លោក ដួង សានេត គ្រូបង្រៀនថ្នាក់ទី២ នៃសាលាបឋមសិក្សា ហ៊ុន សែន វត្តថ្មី ស្ថិតក្នុងឃុំសង្កែ ស្រុករំដួល ថា បានដាក់ទណ្ឌកម្មសិស្សស្រីអាយុ១១ឆ្នាំ គ្រាន់តែមិនចេះអានអក្សរ ត្រូវដាក់ទណ្ឌកម្មដោយ ឲ្យសិស្សប្រុសសម្រាត សំពត់សិស្សស្រីរបូតដល់កែងជើងនៅ មុខមិត្តរួមថ្នាក់ ធ្វើឲ្យមាតាបិតាសិស្ស ខឹងសម្បារ ហើយសុំឲ្យមន្ទីរអប់រំយុវជន និងកីឡាខេត្តដក ឬបញ្ឈប់លោកគ្រូ ដួង សានេត ចេញពីសាលាបឋមសិក្សាហ៊ុន សែន វត្តថ្មី ។
រហូតដល់ថ្ងៃទី៥ វិច្ឆិកានេះ លោកព្រះរាជអាជ្ញាបានចោទប្រកាន់រួចរាល់ហើយ ដូច្នេះលោក ដួង សានេត មិនអាចរួចផុតពី សំណាញ់ច្បាប់ឡើយ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!