មន្រ្តីនគរបាលស័ក្ក ២ម្នាក់ កាន់កាំភ្លើងខ្លី ភ្ជង់និងចាប់បោក ទាត់ធាក់ស្ត្រី ពោះធំ៧ខែម្នាក់ បណ្តាលឲ្យ រងរបួសធ្ងន់

 
 

ភ្នំពេញៈ មន្រ្តីនគរបាលស័ក្ក២ នៅនាយកដ្ឋានការពារ និងជាអ្នកបើករថយន្ត អោយមន្ត្រីមានអំណាចម្នាក់ បានដកកាំភ្លើងខ្លីម៉ាក K54 ភ្ជង់និងចាប់បោក ទាត់ធាក់ស្ត្រីពោះធំ៧ខែម្នាក់ បណ្តាលធ្លាក់ឈាមធ្ងន់ធ្ងរ ហើយត្រូវដឹកទៅ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្សុី ហើយហេតុការណ៍ដ៏អាក្រក់ របស់មន្រ្តីនគរបាលរូបនេះ បានកើតឡើងនៅវេលាម៉ោង ៨យប់ ថ្ងៃទ៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិសែនសុខ ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

បើតាមការប្រាប់អោយដឹងពី ស្រ្តីម្នាក់ឈ្មោះ ឈុន សារុន អាយុ៣៦ឆ្មាំ ជាអ្នកដែលបានឃើញរឿងរាវ និងទង្វើដ៏អាក្រក់ របស់មន្រ្តីដែលប្រើប្រាស់ ហឹង្សាទៅលើស្រ្តីពោះធំ បាននិយាយថាគឺមុនកើតមាន រឿងនេះឡើង បុរសដែលជាជនបង្ក រូបនោះបានទៅរុះរើ ខ្សែភ្លើងដែលតនៅផ្ទះស្រ្តីរងគ្រោះ ។

ប្រភពបានបន្តទៀតថា មិនដឹងជាមានរឿងអីស្រាប់តែមានការប្រកែកគ្នា បានកើតឡើង រវាងស្រ្តីរងគ្រោះ និងជនបង្ក ភ្លាមនោះប្រពន្ធជនបង្កបានមកដែរ ស្រាប់តែមកដល់គាត់បានឃើញជនបង្ក ចាប់ស្រីពោះធំ៧ ខែនោះ បោកផ្ទប់ទៅនឹងម៉ូតូ ហើយទាត់ធាក់១ជើង ចំកណ្តាល ពោះបណ្តាលអោយស្រ្តីពោះធំនោះ ដួលនិងមាន ហូរឈាមមកផងដែរ ។ឃើញដូចនោះ ជនរងគ្រោះត្រូវបានបងប្អូនចេញមកជួយឃាត់ តែត្រូវបានជនបង្ក ដកកាំភ្លើងខ្លី ពីចង្កេះភ្ជង់ទាំងអ្នកមកជួយទៀត អ្នកមកជួយបានប្រតាយប្រតប់ ជាមួយជនបង្កវិញក៏ចាប់ និងឃាត់ជនបង្កបានបន្ទាប់ពីឃាត់ជនបង្ក បានហើយខាងសាច់ញាតិ។

ស្រ្តីរងគ្រោះត្រូវបាន ដឹកយកទៅសង្រ្គោះភ្លាមៗ នៅមន្ទីរពេទ្យរុស្សុីផងដែរ ហើយស្រ្តី ដែលបានឃើញ ហេតុការណ៌ បានប្រាប់ថាជនបង្ក មានឈ្មោះ ចាន់ សារិន អាយុ៤២ឆ្នាំ មុខរបរជាមន្ត្រីប៉ូលីសពាក់ស័ក្ក២ និងរស់នៅភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រឺស្រ្តីរងគ្រោះមានឈ្មោះ មិត្ត សុភណ្ឌ អាយុ៤២ឆ្នាំ និងស្នាក់នៅក្នុងភូមិ ជាមួយជនបង្កដែរ៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម