ស្អាតមែន! និសិ្សតស្រីស្រស់សោភាម្នាក់ ជាប់ងារជា «ទេពធីតាអាហារដ្ឋាន» ធ្វើឲ្យគេឯងជ្រួលជ្រើម ចង់ឃើញ
ចិន៖ និសិ្សតស្រីស្រស់សោភាម្នាក់ ជាអ្នកចូលរួមក្នុងកម្មសិក្សាការងារនៅអាហារដ្ឋាន ក្នុងសាកលវិទ្យាល័យមួយកន្លែង បានទទួលការចាប់អារម្មណ៍ ធ្វើឲ្យគេជ្រួលជ្រើម ពេញបណ្តាញអ៊ិនធើណេត និងដាក់ងារឲ្យនាងថា “ទេពធីតាអាហារដ្ឋាន” ទៀតផង។
រូបភាពរបស់ស្រីស្រស់សោភាព Li
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា និសិ្សតស្រីឆ្នាំទី២ ដ៏ស្រស់សោភាត្រកូល Li ម្នាក់ នៃសាកលវិទ្យាល័យ Yangzhou បានចាប់ផ្តើមការងារ នៅឯអាហារដ្ឋានទើបតែបានមួយសប្តាហ៍ប៉ុណ្ណោះ ដោយជារៀងរាល់ថ្ងៃ នាងតែងតែមកធ្វើការនៅពេលអាហារថ្ងៃត្រង់ និងអាហារពេលល្ងាច។ ចាប់តាំងពីនាង មកធ្វើការនៅទីនោះមក មានសិស្សយ៉ាងច្រើន ណែនតាន់តាប់ នាំគ្នាសម្រុកទៅទទួលទានអាហារនៅទីនោះ ដើម្បីបានគយគន់សម្រស់ “ទេពធីតាអាហារដ្ឋាន” នេះឯង ។ ហេតុតែមានអ្នកស្រលាញ់ចូលចិត្តច្រើនដូច្នេះហើយ ទើបសូម្បីតែកន្លែងអង្គុយក៏ពិបាករកដែរ។
ជាមួយគ្នានេះដែរ ស្រីស្អាតរូបនេះ បានប្រាប់ប្រភពព័ត៌មានឲ្យដឹងដែរថា៖ “នេះគ្រាន់តែជាការងារក្រៅម៉ោងប៉ុណ្ណោះ ហើយខ្ញុំក៏ មិនធ្លាប់គិតថា ខ្ញុំអាចល្បីនៅក្នុង Weibo អញ្ចឹងដែរ។ ពេលដែលខ្ញុំបានឃើញរូបខ្លួនឯងជាលើកដំបូង ខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំងណាស់។ ប៉ុន្តែយ៉ាងណាក៏ដោយ ខ្ញុំសង្ឃឹមថា ខ្ញុំអាចធ្វើការងារមួយនេះបានល្អ ហើយក៏មិនចង់ក្លាយទៅជា អ្នករំខានគេនោះដែរ”។
បន្ថែមពីលើនេះទៀត យុវសិស្សឆ្នាំទី១ម្នាក់ បាននិយាយអំពីនាងថា៖ “ទេពធីតានៅអាហារដ្ឋានម្នាក់នោះ ពិតជាស្អាតខ្លាំងណាស់ ប៉ុន្តែទឹកចិត្តរបស់នាងគឺស្អាតជាងរូបសម្រស់ទៅទៀត។ ភាពទាក់ទាញពិតរបស់នាង គឺមិនត្រឹមតែរូបសម្រស់ប៉ុណ្ណោះទេ ប៉ុន្តែរួមទាំងភាពរួសរាយរាក់ទាក់ ហើយនាងក៏ជាមនុស្សដែល ខិតខំប្រឹងប្រែងធើ្វការ យ៉ាងយកចិត្តទុកដាក់ និងអស់ពីចិត្តផងដែរ”៕
ប្រភព៖ បរទេស
ដោយ ឌី
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!