សេចក្ដីស្រឡាញ់ពិតជាធំធេង! ប្ដីប្រពន្ធធ្វើអត្តឃាតភ្លាមៗ ក្រោយពីកូនប្រុសស្លាប់
រ៉ូមានី៖ សោកនាដកម្មដ៏គួរឲ្យរន្ធត់ បានកើតឡើង ក្រោយពី ពីរនាក់ប្ដីប្រពន្ធ បានសម្រេចចិត្ដ បញ្ចប់ជីវិត ទៅតាមកូនប្រុសរបស់ពួកគេ ដោយមិនអល់អែក។
នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកស្រី Vanghel និងស្វាមីឈ្មោះ Nicholas Arava វ័យ ៤៦ឆ្នាំដូចគ្នា និងជាអ្នករស់នៅក្នុង ទីក្រុង Constanta បានធ្វើអត្តឃាត ដោយសារតែពួកគាត់ មិនអាចទទួលយក នូវការស្លាប់របស់កូនប្រុស ដែលមានឈ្មោះថា Cristian Dimitris Arava អាយុ ៩ឆ្នាំ បន្ទាប់ពីរូបគេ ស្លាប់ដោយសារតែ មហារីកដុំសាច់ក្នុងខួរក្បាល។ យ៉ាងណាមិញ សាកសពអ្នកទាំងពីរ ត្រូវបានអ្នកជិតខាង ប្រទះឃើញ រួមជាមួយនិង សាកសពកូនប្រុស នៅក្នុងអផាតមិនរបស់ពួកគាត់។ នៅក្នុងនោះ បានឲ្យដឹងពីអ្នកសើុបអង្កេត ថា ពួកគេបានរកឃើញ សំបុត្រជាច្រើនសន្លឹក ដែលបង្ហាញពីការគ្រាំចិត្ដ និងសរសេរឡើង ដោយប្ដីប្រពន្ធមួយគូនេះ បន្ទាប់ពីពួកគាត់ដឹងថា កូនប្រុសរបស់ខ្លួន មានដុះដុំសាច់នៅក្នុងខួរក្បាល តាំងពីអាយុ ២ឆ្នាំមកម្ល៉េះ។
សំបុត្រមួយក្នុងចំណោមនោះ ដែលសរសេរឡើងដោយ ម្ដាយក្មេងប្រុសនេះ តាំងពី ៧ឆ្នាំមុន បានបង្ហាញឲ្យដឹងថា រូបគាត់មិនដឹងថា បង្ហាញពីភាពឈឺចាប់នេះ ដោយរបៀបណានោះទេ បន្ទាប់ពីរូបគាត់ទាំងពីរនាក់ ដឹងពីដំណឹងដ៏អាក្រក់ របស់កូនប្រុស ដែលមានជំងឺនេះ និងរូបគេទើបតែមានអាយុ ២ឆ្នាំប៉ុណ្ណោះ។ រូបគាត់ មានការខូចចិត្ដជាខ្លាំង ប្រៀបដូចជា ការរស់នៅ លើកលោកនេះគ្មានន័យអ្វីទៀតនោះទេ។
យ៉ាងណាមិញ ព្រះរាជអជ្ញា Sadic Zafer បាននិយាយថា យោងទៅតាមភស្ដុតាង នៅក្នុងសោកនាដកម្មនេះ បានបង្ហាញយ៉ាងច្បាស់ថា អ្នកស្រី Vanghel បានចងក សម្លាប់ខ្លួនមុន និងសាកសពនាង ត្រូវបានប្រទះឃើញនៅក្បែរកូនប្រុស ជាមួយនឹង ការគ្របភួយ ខណៈស្វាមីនាង បានប្រទះឃើញចងក នៅឯ ចង្ក្រានបាយ៕

រូបភាព ក្រុមគ្រួសារអ្នកទាំង៣
ប្រភពពី បរទេស
កែសម្រួលដោយ ម៉ា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!