រន្ធត់ចិត្ត! បុរសម្នាក់ ខំប្រឹងអង្វរ សុំទុកជីវិត តែចុងក្រោយ នៅតែត្រូវគេបាញ់សម្លាប់ ដោយមិនស្ទាក់ស្ទើរដដែល

 
 

ប្រេស៊ីល៖ នាពេលថ្មីៗនេះ មានការបង្ហោះវីដេអូ ដ៏សែនរន្ធត់ជាទីបំផុតមួយ ដោយក្នុងនោះគឺបាន បង្ហាញនូវទិដ្ឋភាពដែល ឃាតករចិត្តត្រជាក់ មួយក្រុមបានធ្វើសកម្មភាព បាញ់សម្លាប់ទៅលើបុរស ម្នាក់ដោយមិនញញើតដៃ បើទោះជាបុរសនោះ ខំប្រឹងអង្វរក បែបណាក៏ដោយ។

យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា ហេតុការដ៏ព្រៃផ្សៃមួយនេះ ទំនងជាកើតឡើងនៅឯតំបន់ Mondubim របស់ប្រទេសប្រេស៊ីល ហើយជនរងគ្រោះ ដែលត្រូវគេបាញ់សម្លាប់នោះ ត្រូវបានគេស្គាល់ឈ្មោះថា Israel Fidelis de Holanda មានអាយុ២៥ឆ្នាំ។

បើយើងមើលតាម វីដេអូនោះយើងនឹងឃើញថា Holanda ដែលជាជនរងគ្រោះ ត្រូវបានគេចាប់ចង ស្លាបសេក និងកំពុងអង្គុយយំ ក៏ព្រោះតែរូបគេដឹងថា គ្រោះថ្នាក់កំពុងតែ នៅនឹងមុខខ្លួន យ៉ាងច្បាស់ណាស់ ទោះជាយ៉ាងណា Holanda ក៏បានប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការសុំអង្វរក ទៅដល់ពួកអ្នកចាប់រូបគេ តែហាក់ដូចជា មិនមានលទ្ធផលអ្វីសោះឡើយ។ បន្តិចក្រោយមក ជនដៃដល់ម្នាក់ ក៏បានដកកាំភ្លើង បាញ់សំដៅចំស្មា មុននឹងបន្តការ បាញ់ប្រហារទៅលើ រាងកាយ និងក្បាលរបស់ Holanda ដែលធ្វើឲ្យបុរសវ័យក្មេង ដ៏កំសត់ម្នាក់នេះ ត្រូវដេកស្លាប់ក្នុងថ្លុកឈាម យ៉ាងអាណោចអាធ័ម ជាទីបំផុត។


Holanda ពេលដែលដឹងថាខ្លួន នឹងត្រូវអស់ជីវិត ក្រោមថ្វីដៃរបស់ ក្រុមជនដៃដល់ឈាមត្រជាក់

គូសបញ្ជាក់ផងដែរថា ចំពោះវីដេអូនេះ គឺត្រូវបានបង្ហោះចូល ក្នុងបណ្តាញអ៊ីនធឺណែត ដោយក្រុមជនដៃដល់ ទាំងនោះ រីឯមូលហេតុនៅពីក្រោយសកម្មភាព នៃការបាញ់សម្លាប់ទៅលើជនរងគ្រោះ យ៉ាងព្រៃផ្សៃបែបនេះ នៅមិនទាន់អាច បញ្ជាក់បាននៅឡើយនោះទេ តែយ៉ាងណាមិញ ប៉ូលីសកំពុងតែចាប់ផ្តើម ប្រតិបត្តិការស៊ើបអង្កេត ដើម្បីតាមចាប់ខ្លួន ក្រុមជនដៃដល់ទាំងនោះ ផងដែរ៕

វីដេអូឃ្លីបខ្លីមួយ បង្ហាញពីសកម្មភាពរបស់ Holanda សុំអង្វរទុកជីវិត មុននឹងត្រូវគេបាញ់សម្លាប់៖

ប្រភព៖ Mirror

ដោយ៖ សុជាតិ

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម