ក្មេង​ស្ទាវ​២​ក្រុម​វ៉ៃ​គ្នា ​ផ្អើល​ហាង​ផឹកស៊ី​យីហោ BRANDY ទាំង​យប់

 
 


 

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្ទាវ​២​ក្រុម​បាន​បើក​ឆាកប្រយុទ្ធ​គ្នា ​​ដូច​ក្នុង​រឿង​ហុងកុង​កាលពី ​វេលា​ម៉ោង​ប្រមាណ​ជា​៧ និង​៣៥​នាទី​យប់ ថ្ងៃ​ទី​៩ វិច្ឆិកា ២០១៥ នៅ​ចំណុច​ក្នុង​ហាង​ផឹកស៊ី​យីហោ BRANDY ដែល​មា​នទី​តាំងនៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៩២ កែង​ផ្លូវ​លេខ​២៦៥ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​មាន​ក្រុម​ក្មេង​ស្ទាវ​ប្រមាណ​ជា​២០​នាក់ ជិះ​ម៉ូតូ​ស៊េរី​ទំនើប​ៗ​ចូល​ទៅ​វាយ​ទាត់​ធាក់​ក្មេង​ស្ទាវ​មួយ​ក្រុម​ទៀត​​ មាន​គ្នា​ប្រមាណ​២០-៣០​នាក់​ដែល​កំពុង​​ផឹកស៊ី​នៅ​ក្នុង​ហាង​យីហោ BRANDY ហើយ​ក្រុម​ក្មេង​ស្ទាវ​ដែល​កំពុង​តែ​ផឹកស៊ី​នៅ​ក្នុង​ហាង​នោះ​ក៏​បាន​វាយ​ តបត​វិញ ធ្វើ​ឲ្យ​ឆាកប្រយុទ្ធ​បាន​កើតឡើង​ដូច​រឿង​ហុងកុង​អ៊ីចឹង ។

ប្រភព​បន្ត​ទៀត​ថា ក្នុង​ហេតុការណ៍​វាយតប់​គ្នា​នេះ​ក៏​មាន​មនុស្ស​រង​របួស​រហូត​ខ្ទាត​ឈាម​មក​ ប្រឡាក់​ម៉ូតូ​ទៀត​ផង ។ បន្ទាប់​ពី​វ៉ៃ​គ្នា​មួយសន្ទុះ​ ស្រាប់​តែ​ក្រុម​ស្ទាវ​ដែល​ជិះ​ម៉ូតូ​មក​វ៉ៃ​គេ​នោះ​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​ គេចខ្លួន​បាត់​អស់​ទៅ ចំណែក​ក្រុម​ក្មេង​ស្ទាវ​ដែល​នៅ​ក្នុង​ហាង​ក៏​បន្ត​ផឹកស៊ី​ធម្មតា ហាក់ដូចជា​គ្មាន​រឿង​អ្វី​កើតឡើង​អ៊ីចឹង​ដែរ ។ ប្រភព​បញ្ជាក់ថា ក្មេង​ស្ទាវ​ទាំង​២​ក្រុម​នេះ​មិន​ដឹង​ជា​មាន​រឿង​អី​ជា​មួយ​គ្នា​ទេ​បាន​ ជាលើ​ក​គ្នា​មក​វ៉ៃ​គ្នា​បែប​នេះ ។​

ក្រោយ​ពេល​កើត​ភ្លាម​ៗ​ សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ធ្វើការ​សាកសួរ​ដែរ តែ​ត្រូវ​ម្ចាស់​ហាង​មិន​អើពើ និង​មិន​សហការ​ជាមួយ​សមត្ថកិច្ច​ឡើយ ធ្វើ​ឲ្យ​សមត្ថកិច្ច​បាន​ត្រឹមតែ​អើត​ឡឺម​ៗ​មុខ​ហាង​តែ​ប៉ុណ្ណោះ ដោយ​មិន​អាច​សួរ​នាំ​ដឹង​ពី​មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​វ៉ៃ​តប់​គ្នា​ ផ្អើល​អស់​ប្រជា​ពលរដ្ឋ​នេះ​ឡើយ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ហាង​ផឹកស៊ី យីហោ Brandy នេះតែង​តែ​​​យក​ចំណី​ផ្លូវ​ធ្វើ​ចំណត​សម្រាប់​ចត​ម៉ូតូ​-​ឡាន​ភ្ញៀវ​រាល់​ យប់-ថ្ងៃ បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ស្ទើរតែ​រាល់​ល្ងាច និង​យប់​ផង​ដែរ ៕







ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម