ស្រវឹងស្រា ដល់​ផ្លូវ​កោង​ចាប់​ហ្វ្រាំង​ដួល​ម៉ូតូ​បោក​ក្បាល​របួសធ្ងន់​

 
 


 

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ក្នុង​ស្ថានភាព​ស្រវឹង ហើយ​បាន​ដួល​ម៉ូតូ​បោក​ក្បាល​ទៅ​នឹង​ចិញ្ចើមថ្នល់​រង​របួសធ្ងន់​ត្រូវ​បាន​ រថយន្ត​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​ជិត​១១​យប់ ថ្ងៃ​ទី​៩ វិច្ឆិកា ២០១៥ នៅ​ម្តុំ​រង្វង់​មូល​សំពៅ​មាស តាម​បណ្ដោយ​ផ្លូវ​លេខ​១៦៣ សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មក​រា ។

បុរស​រង​គ្រោះ​ឈ្មោះ អ៊ុ​ក រិ​ទ្ធិ ភេទ​ប្រុស អាយុ​ប្រហែល​៣០​ឆ្នាំ ធ្វើការ​នៅ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា ស្នាក់​នៅផ្ទះ​លេខ​៩២ ផ្លូវ​លេខ​៩៥ សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ជិះ​ម៉ូតូ​ម៉ាក​វ៉េវ​អាល់​ហ្វា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1Z-7796 ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​បុរស​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៦៣​ ក្នុង​ស្ថានភាព​ស្រវឹង​ជោគ ខណៈ​មក​ដល់​ជិត​រង្វង់​មូល​សំពៅ​មាស មុខ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​៧​មក​រា ត្រង់​កន្លែង​ផ្លូវ​កោង​ក៏​ចាប់​ហ្វ្រាំង​ដួល​បោក​ក្បាល​ទៅ​នឹង​ចិញ្ចឹម​ ថ្នល់​រង​របួសធ្ងន់​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ​សមត្ថកិច្ច​ក៏​បាន​ហៅ​រថយន្ត​សា​មុ​យមក​ដឹក​ យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​ម៉ូតូ​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​ឲ្យ​ជន​រង​គ្រោះ​នៅ​អធិការដ្ឋាន​ នគរបាល​ខណ្ឌ​៧​មក​រា ។

សមត្ថកិច្ច​បញ្ជាក់​ថា នៅ​ជាប់​នឹង​ខ្លួន​ជន​រង​គ្រោះ​មាន​ទូរស័ព្ទ​២​គ្រឿង អាយ​ផេ​ត​១ និង​កាបូប​លុយ​១ ដែល​មាន​លុយ​១០០​ដុល្លារ​ផង​ដែរ ៕







ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម