តាមចាប់មេខ្លោងសម្លាប់មនុស្សច្រកបាវ ដល់ខេត្តមណ្ឌលគិរី
ខេត្តត្បូងឃ្មុំ ៖ មេខ្លោងធំក្នុងករណីឃាតកម្មសម្លាប់មិត្តភក្តិប្លន់យកម៉ូតូធុន C125 ស៊េរី២០១៤ មួយគ្រឿងរួចយកសពច្រកការុង ដឹកតាមគោយន្តយកទៅប្លុងទម្លាក់ចោល ក្នុងព្រៃនៅក្នុងទឹកដីស្រុកមេមត់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅ សាលាដំបូងខេត្តហើយនៅថ្ងៃទី១០ វិច្ឆិកា ២០១៥ នេះដើម្បីវិនិច្ឆ័យទោសទៅតាមច្បាប់ ។
អធិការនគរបាលស្រុកមេមត់ លោកវរសេនីយ៍ត្រី ហុង គឹមហឿន បន្តថា បន្ទាប់មករូបលោកបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តត្បូង ឃ្មុំហើយត្រូវបានលោកឈិត វិនា ចៅក្រមស៊ើបសួរបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ០៥ ឈ្មោះសុខមានជាប់ចោទពីបទឃាតកម្មគិតទុកជាមុន និងបទចាត់ចែងឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តទៅភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ កាលពីថ្ងៃទី២៨ សីហា ២០១៥។
សមត្ថកិច្ចបានស្រាវជ្រាវដឹងថា មេខ្លោងរូបនេះបានរត់ទៅលាក់ខ្លួននៅភូមិពូទិល ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីក្រោមកិច្ចសហការជាមួយស្នងការដ្ឋាននគរបាលខេត្ត មណ្ឌលគិរីនៅថ្ងៃទី៩ វិច្ឆិកា ២០១៥ ជននេះត្រូវបានចាប់ខ្លួនក្នុងពេលរត់ទៅសម្ងំលាក់ខ្លួនធ្វើជា កម្មករយាមចំការកៅស៊ូឱ្យគេ។
មេខ្លោងរូបនេះកន្លងមកធ្លាប់បានដឹកនាំបក្សពួកធ្វើសកម្មភាពបទល្មើសជាច្រើនលើកក្នុងស្រុកមេមត់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!