គយស្ទឹងត្រែង ឃាត់រថយន្ត ដឹកប្រេងគេចពន្ធ សង្ស័យមិនបាន លាភសក្ការៈ

 
 

ស្ទឹងត្រែង៖ ក្រុមគយចល័តខេត្តស្ទឹងត្រែង បានចេញធ្វើការឃាត់ រថយន្តដឹកប្រេង១គ្រឿង ក្រោយពីដឹងថា ដឹកប្រេងគេចពន្ធ កាលពីវេលាម៉ោងជាង២រសៀល ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅនៅចំណុចភូមិ រាជានុកូល សង្កាត់-ក្រុងស្ទឹងត្រែង ។

ករណីឃាត់រថយន្តដឹកប្រេងខាងលើនេះ ត្រូវគេសង្ស័យថា អាចមកពីការមិនបានទទួលផលប្រយោជន៍ ពីក្រុមអ្នកដឹកប្រេងទាំងនោះ ឬក៏អាចនិយាយបានថា មិនបានទទួលលាភសក្ការៈ ពីឈ្មួញរកស៊ីដឹកប្រេងគេចពន្ធ ។

ប្រភពពីមន្រ្តីគយ និងរដ្ឋាករខេត្តស្ទឹងត្រែងបានឲ្យថា រថយន្តដែលក្រុមការងារ របស់គយធ្វើឃាត់ទុកខាងលើនេះ គឺជារថយន្តដឹកប្រេងខុសច្បាប់ យកមកពីខេត្តរតនៈគីរី ហើយយកមកចែកចាយនៅតាមស្តង់លក់ នានាក្នុងក្រុងស្ទឹងត្រែង ។

ក្រោយពេលឃាត់រថយន្ត១គ្រឿងនេះរួចមក សមត្ថកិច្ចគយក៏បានយកទាំង រថយន្តនិងប្រេង មករក្សាទុកនៅ សាខាទីចាត់ការគយ និងរដ្ឋាករ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ។

សូមបញ្ជាក់ថា ក្រោយឃាត់រថយន្តដឹកប្រេងគេចពន្ធខាងលើ សមត្ថកិច្ចគយកំពុងចងក្រងឯកសារដើម្បីដាក់បន្ទុក បើសិនជារកឃើញថា ប្រេងនៅក្នុងរថយន្តមួយនេះ ពុំមានច្បាប់អនុញ្ញាត្តិត្រឹមត្រូវ ៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម