កម្លាំងអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ បង្ក្រាប និងចាប់ខ្លួនមុខសញ្ញា ចែកចាយគ្រឿងញៀន លួចម៉ូតូ និងគាស់ផ្ទះ៥នាក់

 
 

ភ្នំពេញ ៖ មេបញ្ជាការអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ លោក ជឹម ឫទ្ធី បានឲ្យដឹងថា នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ កម្លាំងរបស់លោក សហការជាមួយកម្លាំង ការិយាល័យ ប្រឆាំងគ្រឿងញៀន អ.ហ រាជធានីភ្នំពេញ បានបើកប្រតិបត្តិការ បង្ក្រាប និងចាប់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀន លួចម៉ូតូ និងគាស់ផ្ទះតាមមូលដ្ឋាន ចំនួន៥នាក់ ស្ថិតនៅចំណុច ភូមិថ្មគោល១ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

លោក ជឹម ឫទ្ធី បានបញ្ជាក់ថា ជនសង្ស័យទី១-ឈ្មោះ នាង តុលា អាយុ២៣ឆ្នាំ ទី២ឈ្មោះ លឹម ប៊ុន ថន អាយុ២៧ឆ្នាំ ទី៣-ឈ្មោះ ប៊ី សុវណ្ណណាក់ អាយុ៣២ឆ្នាំ ទី៤ឈ្មោះ បូ បញ្ញា អាយុ២០ឆ្នាំ និងទី៥ឈ្មោះ យី សុខា អាយុ២១ឆ្នាំ ។ ក្រោយការចាប់ខ្លួន កម្លាំងរបស់លោក បានចាប់យកវត្ថុតាង រួមមានទី១ ម្សៅក្រាមសថ្លា និងគ្រាប់ពណ៌ក្រហម១ កញ្ចប់ ទី២ ដបជក់៤ ទី៣ ដាវសាមមូរ៉ៃ១ ទី៤-កាំបិតខ្វែវ១ ទី៥-ប្រដាប់ឆ្កឹះសោរ២ ទី៦-ដែកគាស់២ ទី៧ ដែកឆាប និងប្រដាប់គាស់ផ្ទះមួយចំនួនទៀត ។

 បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅ ការិយាល័យប្រឆាំងគ្រឿងញៀន អ.ហ រាជធានីភ្នំពេញដើម្បីបន្តនិតិវិធី៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម