យុវជន២នាក់បងប្អូនឈប់ម៉ូតូចាក់សាំង ត្រូវជន ២នាក់វាយបែកក្បាល ហើយហៅប៉េអឹម ក្រុង១ឡានមកចាប់ យកទៅទៀត (មានវីដេអូ)
រាជធានីភ្នំពេញ ៖ យុវជន២នាក់បងប្អូនឈប់ម៉ូតូចាក់សាំងសុខៗក៏ត្រូវបុរសស្លៀកពាក់ ស៊ីវិល ២នាក់ ជិះម៉ូតូណៃហតពណ៌ខ្មៅ ពាក់ស្លាកលេខ ខេមរភូមិន្ទ ១គ្រឿងបានមកវាយ បណ្តាលឲ្យម្នាក់ រងរបួសបែកក្បាល និងម្នាក់ទៀតទ្រោមខ្លួន ហើយបានទូរស័ព្ទ ហៅប៉េអឹមក្រុង១ឡាន មានគ្នាប្រមាណ១០នាក់មកចាប់ ខ្លួនយុវជន២នាក់បងប្អូននោះញាត់ចូល រថយន្តយកទៅទីបញ្ចាការ កងរាជអាវុធរាជធានីភ្នំពេញបាត់ ទៀតបង្កឲ្យមានការ ភ្ញាក់ផ្អើលពេញស្ថានីយប្រេងឥន្ធនៈ កាលតិចស្តុបបូគោ តាមបណ្តោយផ្លូវ ព្រះមុនីវង្ស កែងផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
យុវជនរងគ្រោះទាំង២នាក់បងប្អូនមិនមាននរណាស្គាល់អត្តសញ្ញានៅឡើយទេ ។ ចំណែកបុរសស្លៀក ពាក់ស៊ីវិល ជិះម៉ូតូណៃហត ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេមរភូមិន្ទ 09-1-1133 មួយគ្រឿង ដែលបានមកវាយ យុវជនរងគ្រោះទាំង២នាក់បងប្អូន បណ្តាលឲ្យបែកក្បាល ហើយហៅប៉េអឹមក្រុង១ឡាន មកចាប់ទៀតនោះក៏គ្មាន អ្នកណាស្គាល់អត្តសញ្ញាណដែរ តែមានប្រភពព័ត៌មាន ខ្លះដែលស្គាល់ជនស្លៀកស៊ីវិល ទាំង២នាក់នោះបាន លួចបង្ហើបប្រាប់ថាជនទាំង២នាក់នោះ ជាគ្រូបង្រៀនតៃក្វាន់ដូ នៅប៉េអឹមក្រុងផងដែរ ។
ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុពួកគេទាំង ២នាក់បងប្អូន បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1N-6830 បានបត់ចូលមក ចាក់សាំងកាល់តិចនៅស្តុបបូគោ នៅពេលដែលពួកគេ កំពុងចាក់សាំងស្រាប់តែមាន បុរសមាឌធំ២នាក់ស្លៀកពាក់ ស៊ីវិលជិះម៉ូតូណៃហត ពាក់ស្លាកលេខ ខេមរភូមិន្ទ ពណ៌ខ្មៅ មកឈប់ក្បែរពួកគេ ហើយបានចុះមកវាយ យុវជន២នាក់នោះ បណ្តាលឲ្យម្នាក់បែកក្បាលឈាម ស្រោចជោគខ្លួន និងម្នាក់ទៀតរងរបួសស្រាល បន្ទាប់មកបុរសដែល វាយគេនោះបានឡើងជិះម៉ូតូឌុបគេច ខ្លួនបាត់ទៅសល់ តែបុរសម្នាក់ដែលជាគ្នីគ្នា នៅកន្លែងកើតហេតុ ហើយបុរសមាឌ ធំដែលនៅកន្លែងកើតហេតុនោះត្រូវ បានគេឲ្យដឹងថា ជាគ្រូបង្រៀនតៃក្វាន់ដូ នៅប៉េអឹមក្រុងនោះផងដែរ បានរត់ទៅដក សោម៉ូតូរបស់ជនរងគ្រោះទៀត និងបាននិយាយថា ចាំមួយភ្លែតទៅចាំ គាត់ដោះស្រាយឲ្យ ជនរងគ្រោះបាន សុំសោម៉ូតូពីបុរសមាឌធំវិញ ដោយមិនចង់មាន រឿងវែងឆ្ងាយទេ ព្រោះអ្នកវាយ បានរត់បាត់ហើយ មិនដឹងប្តឹងធ្វើអីទេ តែបុរសនោះមិននៅតែមិនព្រម ឲ្យសោម៉ូតូទៅ ជនរងគ្រោះនោះទេ ។
ប្រជាជននៅកន្លែងកើតហេតុក៏បាននិយាយទៅកាន់បុរសនោះគ្រប់គ្នាដែរថា បើកជនរងគ្រោះ បែកក្បាលប៉ុន្នឹងហើយ គ្នាសុំតែសោម៉ូតូ ជិះទៅផ្ទះវិញមិច មិនឲ្យគ្នាទៅ ។ បុរសមាឌធំនោះនិយាយថា ចាំ១០នាទីទៀតទៅឡានមកយកហើយ ទើបតែ៥នាទីសោះក៏ឃើញ រថយន្តរបស់បញ្ចាការដ្ឋានកងរាជ អាវុធរាជធានីភ្នំពេញ បើកមករួមទាំងកងរាជ អាវុធហត្ថជិត១០អ្នកបាន មកក្របួចយុវជន២អ្នកនោះ បោះចូលរថយន្តទាំង ប្រជាពលរដ្ឋនៅកន្លែងចោមរោមមើលបែបនេះ ។
ប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបាននិយាយថា ជនបង្កមិនទៅតាមចាប់បែរ ជាមកចាប់គ្នា ដែលជាជនរងគ្រោះទាំងឈាម ស្រោចខ្លួនបែបនេះទៅវិញ ហើយប្រជាពលរដ្ឋ ពិតជាឆ្ងល់ណាស់ថា បុរសមាឌធំនេះអាចហៅកំលាំង កងរាជអវុធហត្ថរាជធានី ភ្នំពេញមកមួយឡាន មកបែបនេះ តើគាត់ជាអ្វីទៅ ។
ជុំវិញហេតុការណ៍ ខាងលើនេះ ប្រជាពលរដ្ឋនឹងរង់ចាំមើលការ បំភ្លឺពីមន្ត្រីកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ថាតើនៅក្នុងករណីឃាត់ ខ្លួនយុវជន២នាក់នេះបង្ក ឡើងពីមូលហេតុអ្វី បានជាអ្នកវាយ ត្រូវបានរួចខ្លួន ហើយជនរងគ្រោះបែរជាត្រូវចាប់ ខ្លួនទៅវិញ ម្យ៉ាងវិញទៀតករណីនេះកម្លាំង កងរាជអាវុធហត្ថមិន បានដឹងឮនោះទេ ព្រោះបន្ទាប់ពីវាយយុវជន ២នាក់នោះភ្លាម ៥នាទីក្រោយមក ក៏មានរថយន្តរបស់ បញ្ជាការដ្ឋានកង រាជអាវុធរាជធានីភ្នំពេញ មកចាប់យកទៅភ្លាមដែរ ៕





ខាងក្រោមវីដេអូដកស្រង់ពីហ្វេសប៊ុក៖
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!