ក្រុមចោរ ប្រដាប់កាំភ្លើង AK ចូលបាញ់ប្លន់ យកទ្រព្យសម្បត្តិ ពីម្ចាស់ការ៉ាសសាំង លឹម ឡុង របួសម្នាក់
កំពង់ស្ពឺ ៖ តាមការរាយការណ៏ បានឲ្យដឹងថា មានក្រុមចោរប្លន់ប្រដាប់ដោយកាំភ្លើង AK បានចូលប្លន់ ការ៉ាស់សាំង យីហោ លឹម ឡុង ដែលមានទីតាំងស្ថិតនៅ ក្នុងភូមិអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥។
សេចក្តីរាយការណ៏ បានបន្តថា ក្រុមចោរប្រដាប់អាវុធ បានចូលប្លន់ការ៉ាស់សាំង មានបក្ខពួក ប្រមាណជា៣ទៅ៤នាក់ ប្រដាប់ដោយ កាំភ្លើង AK ហើយបានផ្ទុះអាវុធ ជាច្រើនគ្រាប់ បណ្ដាលរងរបួសមនុស្សម្នាក់ ត្រូវបានបញ្ជូន ជនរងគ្រោះទៅមន្ទីរពេទ្យកាល់ម៉ែត។
ប្រភពព័ត៌មានក៏បានឲ្យដឹងថា ជនរងគ្រោះទី១ឈ្មោះ កឹម សុខហីម ភេទប្រុស អាយុ៥១ឆ្នាំ ជាប្តី រងរបួសក្បាល និងឆ្អឹងជំនី ទី២ឈ្មោះ យឹម សុខហេង ភេទស្រី អាយុ៥០ឆ្នាំ ជាប្រពន្ធ ទាំង២នាក់រស់នៅ ភូមិអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!