សុវណ្ណ មករា ចេះយល់ចិត្តប្រពន្ធគ្រប់ពេល មិនឲ្យទាស់ចិត្ត ក្រោយរៀបការរួច

 
 

ភ្នំពេញ៖ បន្ទាប់ពីអតីតតារាសម្តែង សុវណ្ណ មករា បានចូលរោងការ កាលពីថ្ងៃទី ២២ ខែតុលា កន្លងទៅថ្មីៗនេះ ជាមួយនឹង​ អតីតពិធីការិនីរូបស្រស់ ឈិន ច័ន្ទសុធារី​  រួចមក គេសង្កេតឃើញថា រូបលោក តែងយល់ចិត្តយល់ថ្លើម ភរិយា​ជានិច្ច ដោយមិនឲ្យនាងទាស់ចិត្តនោះទេ។

លោក សុវណ្ណ មករា តែងបង្ហាញក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ លើភរិយាដ៏ស្រស់ស្អាត របស់ខ្លួន ក្រោយពួកគេបានសាងជីវិតគ្រួសាររួមគ្នា។ ហើយមិនតែប៉ុណ្ណោះ​រូបគាត់ តែងជូននាង ទៅទទួលទានអាហារឆ្ងាញ់ៗ នៅតាមភោជនីយដ្ឋានជារឿយៗ ជាមួយនឹងកាយវិការដ៏ផ្អែមល្ហែម និងរ៉ូម៉េនទិកផងដែរ។

ភាពផ្អែមល្ហែម របស់លោក សុវណ្ណមករា និងអ្នកនាង ឈិន ឈិន ច័ន្ទសុធារី បានធ្វើឲ្យមហាជន មានការត្រេកអរ នៅពេលឃើញពួកគេ ចេះយល់ចិត្ត និងមានពេលវេលាល្អៗ ជាមួយគ្នាបានច្រើន៕





លោក សុវណ្ណ មករា និង អ្នកនាង ឈិន ច័ន្ទសុធារី

ប្រភព ហ្វេសប៊ុក 
ដោយ៖ កា
ខ្មែរឡូត

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម