លី ច័ន្ទសីហា ប្រកាសថា ខ្លួននៅទទេស្អាត គ្មានទំនាក់ទំនងស្នេហ៍ ជាមួយប្រុសណាឡើយ.!
ភ្នំពេញ៖ តារាសម្តែងមានរហ្សសនាមថា ជាតារាទឹកភ្នែកតាំងពីកុមារ កញ្ញា លី ច័ន្ទសីហា បានធ្វើឲ្យបុរសៗជាច្រើន មានការជ្រួលច្របល់ តាមប្រឡោមស្នេហ៍នាង ក្រោយពីនាងបានចេញមុខ ប្រកាសក្តែងៗថា ខ្លួនទំនេរ គ្មានជាប់ជំពាក់ ជាមួយបុរសណា ពោលគឺគ្មានសង្សារនោះទេ បន្ទាប់ពីផ្ដាច់ពាក្យជាមួយ អតីតគូដណ្ដឹងម្ដងរួចមក។ ការប្រកាស របស់នាងបែបនេះ ធ្វើឲ្យបុរសៗជាច្រើនចាត់ទុកថា តារារូបនេះមានចេតនាបើកភ្លើងខៀវ ទទួលយកស្នេហាដោយចំហរ ជាថ្មីម្ដងទៀត។
កន្លងមកទស្សនិកជន ធ្លាប់ដឹងហើយថា តារាសម្តែង និងជាម្ចាស់ហាងសម្អាងការ «លី ច័ន្ទសីហា» រូបនេះ ធ្លាប់បាន សម្ងំបង្កាត់ភ្លើងស្នេហ៍ ជាមួយបុរសម្នាក់ ដែលជាកូន អ្នកមានទ្រព្យសម្បត្តិ ដែលគេស្គាល់ថា ឈ្មោះHea Seng និងជាសិស្សកំពុងបន្តការសិក្សា នៅប្រទេសវៀតណាម ដោយកន្លងមកនាងថែមទាំងធ្លាប់ បង្ហាញភាពផ្អែមល្ហែម ល្អូកល្អើន ឱបរឹតបណ្តើរគ្នា ចូលរួមកម្មវិធីសិល្បៈជាច្រើន ដើម្បីបើកចំហរពីចំណងស្នេហាមួយនេះ ជាសាធារណៈ ។
តែអ្វីដែលគេចាប់អារម្មណ៍នោះ គឺមួយរយៈពេលចុងក្រោយនេះ ចំណងស្នេហារបស់តារាស្រីវ័យក្មេង លី ច័ន្ទសីហា និងគូស្នេហ៍ហាក់ឃ្លាតឆ្ងាយពីគ្នា មិនផ្អែមល្ហែមជាមួយគ្នា ដូចពេលមុនទេ ។ ស្របពេលដែលចំណងស្នេហា មួយនេះ កំពុងតែស្ថិតនៅក្នុង មន្ទិលសង្ស័យនោះ ស្រាប់តែម្ចាស់សាម៉ីខ្លួន កញ្ញា លី ច័ន្ទសីហា បានចេញមុខប្រកាស ដោយ បើកចំហរថា « ដល់ម៉ោងហើយ ខ្ញុំសូមប្រកាសជាសាធារណៈថា ខ្ញុំគ្មានសង្សារ និងគ្មានទាក់ទងជាមួយនរណាទៀតទេ ស៊ីអារម្មណ៍ តិចទេចា៎...!»។
តាមរយៈការបង្ហាញសារទម្លាយថា ខ្លួននៅទំនេរគ្មានទាក់ទង ជាមួយបុរសណាម្នាក់នោះ គឺបានធ្វើឲ្យទស្សនិកជន ចាត់ទុកថា ជាចេតនាដែលនាងចង់បង្ហាញ មហាជន និងបុរសៗ ដែលជាកន្លង់កំពុងតែសម្លឹង និងចង់សុំស្នេហ៍នាង អាចចូលមកចែចូវបាន ព្រោះពេលនេះ នាងបើកភ្លើងខៀវ ទទួលស្នេហ៍ហើយមិនចាំបាច់ខ្លាចថា នាងមានទំនាក់ទំនង ស្នេហា ជាមួយបុរសណាម្នាក់ឡើយ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!