ប៊ី លីហួរ ដើរ​​អែប អ៊ឹម ជីវ៉ា លិច​កើត​បាន​ធ្វើ​ពិធី​ករ​បាត់

 
 

តារា​សម្ដែង​ថ្មី លោក ប៊ី លីហួរ ក្រោយ​ពី​បាន​ដើរ​តាម លោក អ៊ឹម ជីវ៉ា មួយ​រយៈ  ថ្មីៗ​នេះ​ តារា​រូប​នេះ ត្រូវ​បាន ​លោក អ៊ឹម ជីវ៉ា នាំ​ចូល​ធ្វើ​ពិធី​ករ​នៅ​ស្ថានីយ​ទូរទស្សន៍​ថ្មី​មួយ​ហើយ។

ស្ថានីយ​ទូរទស្សន៍​ថ្មី​ដែល លោក ប៊ី លីហួរ បាន​ចូល​ធ្វើ​ជា​ពិធី​ករ​នោះ មាន​ឈ្មោះ​ថា NTV ដែល​កំពុង​តែ​ដំណើរ​ការ​ចាក់​បញ្ចាំង​សាកល្បង​រាល់​ថ្ងៃ ហើយ​កម្មវិធី ​ដែល​លោក​កាន់​នោះ មាន​ឈ្មោះ​ថា “ជីវិត​តារា” ។

“ជីវិត​តារា” គឺ​ជា ​កម្មវិធី​មួយ​និយាយ​សកម្មភាព​ទូទៅ​របស់​តារា ដែល​មាន​រយៈ​ពេល​១ម៉ោង​ពេញ សម្រាប់​ចាក់​បញ្ចាំង​រៀង​រាល់​ថ្ងៃ សៅរ៍  ម៉ោង ៥ ដល់​​ម៉ោង ៦ ល្ងាច ហើយ​មាន​​ពិធី​ករ​​ពិធី​ការិនី​រហូត​ដល់​ទៅ​ ៣ នាក់ ក្នុង​នោះ មាន​រូប​លោក កញ្ញា ណូម័រ និង លោក អ៊ឹម ជីវ៉ា។

លោក ប៊ី លីហួរ បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​​ដា កម្មវិធី​មួយ​នេះ ត្រូវ​បាន​ចែក​ចេញ​​ជា​ ៤ វគ្គ ក្នុង​នោះ​មាន វគ្គ បង្ហាញ​ម៉ូដ វគ្គ កិច្ច​សម្ភាសន៍ វគ្គ​ធ្វើ​ម្ហូប និង វគ្គ សកម្មភាព​តារា​ជា​ដើម ហើយ​បច្ចុប្បន្ន​កម្មវិធី​មួយ​នេះ ​ទើប​តែ​ថត​បាន ៤ Show ប៉ុណ្ណោះ។

លោក ប៊ី លីហួរ  ទទួល​ស្គាល់​ថា ការងារ​សិល្បៈ​របស់​លោក​ដែល​មាន​បច្ចុប្បន្ន​នេះ គឺ​​ពិត​ជា ក្រោម​ការ​ជ្រោមជ្រែង ពី​លោក អ៊ឹម ជីវ៉ា ពិត​ប្រាកដ​មែន ព្រោះ​រាល់​​សកម្មភាព​គ្រប់​យ៉ាង​ត្រូវ​បាន​រៀបចំ​ដោយ​លោក អ៊ឹម ជីវ៉ា ដែល​ត្រូវ​ជា​បង​ជីដូន​មួយ​របស់​លោក​ទាំង​អស់។


លោក ប៊ី លីហួរ ក្រៅ​ពីការងារ​ជា​ពិធី​ករ និង សម្ដែង​ខារ៉ាអូខេ ម្ដង​ម្កាល តារា​មាន​វ័យ ១៨ ឆ្នាំ មាន​​ដើម​កំណើត​ក្នុង​រាជធានី​ភ្នំពេញ​នេះ គឺជា និស្សិត ឆ្នាំ ទី១ ជំនាញ​គ្រប់គ្រង នៅសាកលវិទ្យាល័យ​មួយ​។ ទោះ​បី​ជា​មាន​ខ្សែ​បែប​នេះ​ក្ដី ប្រសិន​បើ​មិន​មាន​សមត្ថភាព​ គឺ ​មិន​​អាច​ឈរ​ជើង​បាន​យូរ​ឡើយ ដូច​នោះ លោក ប៊ី លីហួរ បាន​លើក​ឡើង​ថា លោក​ត្រូវ​តែ​ខិតខំ​ឲ្យ​អស់​ពី​សមត្ថភាព  មិន​ឲ្យ​អ្នក​ដែល​ជួយ​ជ្រោមជ្រែង​លោក អស់​សង្ឃឹម​ឡើយ៕

ប្រភព  Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម