វ៉ានីឡា រង់ចាំសង្សារ រៀនចប់ទើបគិតគូរ ចូលរោងកា
ភ្នំពេញ៖ តារាចម្រៀងដ៏ស្រស់សោភា និងត្រូវបានទស្សនិកជនគិតថា ជារាជនីប្រចាំផលិតកម្ម ភ្លេងរីខដ កញ្ញា វ៉ានីឡា ឬ សុខ ចិត្តា នៅតែទទួលបានការគាំទ្រច្រើន ពីអ្នកគាំទ្រតាមរយៈបទ «ស្រលាញ់អ្នកមុន រៀបការអ្នកក្រោយ» ដែលជាស្នាដៃនិពន្ធ របស់បងប្រុសរបស់នាង ។ បើទោះបីជាបងប្រុសរបស់នាង លោក សុខ ជំនោរ បានលើកដៃលាផលិតកម្មនេះ ទៅហើយក៏ដោយ ក៏នាងមិនបានភ័យបារម្ភថា ប្រជាប្រិយភាពនឹង ធ្លាក់ចុះនោះទេ ព្រោះនៅតែមានបទចម្រៀង ច្រៀងជាហូរហែ។
តារាចម្រៀង វ៉ានីឡា ត្រូវបានគេមើលឃើញថា នាងហាក់ខុសប្លែក ពីតារាចម្រៀងដទៃ ខណៈមានភាពក្លាហាន ហ៊ានបង្ហាញមុខគូស្នេហ៍ ដោយមិនបានលាក់លៀម ដូចអ្នកសិល្បៈដទៃ ព្រោះពួកគេពេលខ្លះមានព័ត៌មាន បែកបាក់នាំឲ្យអាស្រូវ ប៉ុន្តែសម្រាប់ វ៉ានីឡា បានប្រកាសជាសាធារណៈថា នាងមានម្ចាស់បេះដូងហើយ ។
វ៉ានីឡា តារាចម្រៀងបែបយុវវ័យ បាននិយាយប្រាប់ LookingTODAY ថានាងមិនទាន់មាន គំរោងរៀបការ នៅពេលឆាប់នេះទេ ព្រោះគូស្នេហ៍នាង នៅរៀននៅឡើយ ពោលមិនទាន់មាន ជំហរអ្វីឲ្យប្រាកដ សម្រាប់ថ្ងៃអនាគត ។ នាងនឹងគូស្នេហ៍ធ្វើការ ស្វែងយល់ចិត្តជាច្រើនឆ្នាំ ទំរាំសម្រេចចិត្តទទួលយកគ្នាជាសង្សារ ព្រោះនាងមានចរឹករាងក្មេង ង៉ក់ងច្រើន តែគូស្នេហ៍នាង ពូកែយកចិត្តនិង ថ្នាក់ថ្នមចិត្តនាងណាស់។ វ៉ានីឡា រង់ចាំដល់គូស្នេហ៍រៀនចប់ ទើបគិតគូរឿងរៀបការ ព្រោះពេលនោះចាស់ទុំក៏បានដឹងឮ ហើយនឹងមានគំរោងរៀបការតែម្ដង។
កញ្ញា វ៉ានីឡា បានក្លាយជាតារាចម្រៀង មានទំនួលខុសត្រូវ ព្រោះហ៊ាននិយាយការពិត ប្រាប់មហាជន និងអ្នកគាំទ្រដោយមិនខ្លាចធ្លាក់ ចុះប្រជាប្រិយភាពឡើយ។ ម្យ៉ាងចង់បង្ហាញថា នាងស្រលាញ់មនុស្សម្នាក់ មិនចំបាច់មានទ្រព្យសម្បត្តិច្រើនទេ សំខាន់និស្ស័យត្រូវគ្នា ទើបជារឿងសំខាន់ ព្រោះបើរៀបការដើម្បីទ្រព្យសម្បត្តិ វាប្រឈមនឹងការលែងលះខ្ពស់ ដូចតារាសិល្បៈមួយចំនួនជាគំរូស្រាប់ រៀបការបានតែបន្តិច ក៏លែងលះគ្នាវិញ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!