វីវ៉ានិងសេ១២៥បុកគ្នានៅឫស្សីកែវ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ឯបុរសម្នាក់ទៀតបានរងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូកាលពីវេលាម៉ោង៨ និង២០នាទីយប់ ថ្ងៃទី១៧ វិច្ឆិកា ២០១៥ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ចំណុចផ្លូវចូលផ្ទះសំណាក់ឫស្សីកែវ ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។
ប្រភពពីប្រពន្ធជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ សាន់ ដារិន ភេទប្រុស អាយុ៣៥ឆ្នាំ ជាមន្ត្រីរាជការ រស់នៅភូមិខ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូ១គ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BR-8182 តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង ខណៈដល់ចំណុចកើតហេតុគាត់ក៏ព្យាយាមបើកវ៉ារថយន្ត១គ្រឿង ហើយក៏ជ្រុលទៅបុកម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CQ-0840 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូង (បញ្ច្រាស់ទិសគ្នា) បណ្ដាលឲ្យអ្នកបើកបរម៉ូតូវីវ៉ាដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែង កើតហេតុ ចំណែកអ្នកបើកបរម៉ូតូសេ១២៥រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ភ្លាមៗផងដែរ រីឯម៉ូតូទាំង២គ្រឿងខូចខាតធ្ងន់ធ្ងរ ។
ប៉ុន្តែ ប្រភពពីប្រជាពលរដ្ឋមួយក្រុមទៀតបានឲ្យដឹងថា បុរសរងគ្រោះមិនមែនស្លាប់ដោយសារដួលបោកក្បាលនោះទេ គឺនៅពេលដែលដួលម៉ូតូត្រូវបានរថយន្តធន់ធំ១គ្រឿងបើកមកកិន ស្លាប់ភ្លាមៗ ហើយបើកគេចខ្លួនបាត់តែម្តង ។
ក្រោយពេលកើតហេតុ សពជនរងគ្រោះបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាម ប្រពៃណី ឯម៉ូតូទាំង២គ្រឿងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយនៅពេលក្រោយ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!