ចាប់ខ្លួនមេការនិងជាសន្តិសុខផ្សារ ឯករាជ្យ២ ពីបទជួញដូរគ្រឿងញៀន ដកហូតបានកាំភ្លើង ខ្លីម៉ាករ៉ូឡូ២ដើម
រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលតាមការអះអាងពីកន្លែងកើតហេតុថាជាមេការ និងជាសន្តិសុខ ផ្សារឯករាជ្យ២ ត្រូវបានប៉ូលិស ការិយាល័យ ប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ សហការជាមួយ ប៉ូលិសប៉ុស្ដិ៍ចោមចៅ ធ្វើការឃាត់ខ្លួនបន្ទាប់ពី ស៊ើបដឹងថា បានរកស៊ីជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅក្នុងផ្សារខាងលើ និងនៅតំបន់ជុំវិញនោះ យ៉ាងសកម្មបំផុត ព្រមទាំងដកហូត បានកាំភ្លើងខ្លីម៉ាករ៉ូឡូចំនួន ២ដើម និងគ្រាប់ជាង ១០គ្រាប់ រួមទាំងវត្ថុតាងគ្រឿងញៀន និងឧបករណ៍ប្រើប្រាស់ មួយចំនួនផងដែរ ។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងបន្ទប់លេខ២១៦ ជាន់ទី២ ផ្សារឯករាជ្យ២ ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួនឈ្មោះ ឈូក ចំរើន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាមេការ និងជាសន្តិសុខផ្សារឯករាជ្យ២ ស្នាក់នៅក្នុងបន្ទប់ខាងលើ មានស្រុកកំណើតនៅក្នុងភូមិកំពង់ធំ សង្កាត់លេខ៣ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ខណៈពេលចាប់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតបានអាវុធខ្លីម៉ាករ៉ូឡូចំនួន២ដើម ដែលក្នុងនោះ ១ដើមមានគ្រាប់ចំនួន៦គ្រាប់ និងមានលេខ ៥២២៦៣០១៥២៣ និង១ដើមទៀតមានគ្រាប់ ចំនួន៥គ្រាប់ មានលេខ៣៨S, កុំព្យូទ័រឡេបថបម៉ាកASUS ១គ្រឿង និងទូរស័ព្ទដៃ៤គ្រឿង ព្រមទាំងឧបករណ៍ វេចខ្ចប់គ្រឿងញៀន មួយចំនួនទៀត ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងសមត្ថកិច្ច នៃការិយាល័យប្រឆាំងគ្រឿងញៀន ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ ហើយបានទទួល ព័ត៌មានពីប្រជាពលរដ្ឋនៅតំនប់នោះ ដែលបានដឹងពី សកម្មភាពរបស់ជននោះ ដែលបានធ្វើការជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅក្នុងផ្សារឯករាជ្យ២ និងតំបន់ជុំវិញនោះ ។ បន្ទាប់ពីទទួលបាន ព័ត៌មាននោះហើយ កម្លាំងសមត្ថកិច្ចបានចុះសហការជាមួយកម្លាំង ប៉ូលិសប៉ុស្ដិ៍ចោមចៅ ចូលទៅធ្វើការឃាត់ ខ្លួនជនសង្ស័យ និងបានឆែកឆេរក្នុងបន្ទប់ស្នាក់នៅរកឃើញវត្ថុតាងខាងលើ និងអាវុធដែលដកហូត មានដល់ទៅ២ដើម ដែលសង្ស័យថា ជាអាវុធខុសច្បាប់ទៀតផង ។
ក្រោយពេលចាប់ខ្លួន ជនសង្ស័យ និងវត្ថុតាងដែលដកហូត ត្រូវបាននាំទៅសាកសួរ និងកសាងសំណុំ រឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!