ប្តីទាញអង្រែបុកគ្រឿងវាយប្រពន្ធ រហូតស្លាប់នៅនឹងកន្លែង ក្រោយផឹកស៊ី ស្រវឹង
រាជធានីភ្នំពេញ ៖ បុរសជាប្តីចិត្តកំណាចឃោរឃៅម្នាក់ ត្រូវបាននគរបាលស្រុកគូលែន ចាប់ឃាត់ខ្លួន បន្ទាប់ពីផឹកស៊ីស្រវឹងប្រើអំពើ ហិង្សាវាយសម្លាប់ ស្ត្រីជាប្រពន្ធរបស់ខ្លួន កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចស្រែរលុះខាងជើង ភូមិភ្ជួរជ្រូក ឃុំគូលែនជើង ស្រុកគូលែន ។
មន្ត្រីនគរបាលស្រុកគូលែន បានឱ្យដឹងនៅរសៀលថ្ងៃទី១៥ ធ្នូ នេះថា បុរសដៃដល់ជាប្តីឈ្មោះ ម៉ា ណាច អាយុ៤២ឆ្នាំ ជាកសិករ រស់នៅភូមិកើត ហេតុខាងលើ ដែលប្រើអំពើហិង្សាសម្លាប់ ប្រពន្ធរបស់ខ្លួន ឈ្មោះ ស្បិន ធា អាយុ៤១ឆ្នាំ ពុំមានកូន ។ មុនពេលកើតហេតុ ប្តីប្រពន្ធទាំងពីរនាក់នេះ ផឹកស្រាស្រវឹងមាន ទំនាស់ពាក្យសម្តីគ្នា ស្រាប់តែបុរសជាប្តីស្ទុះទៅវាយប្រពន្ធមួយ ដៃចំគល់កដួលទៅលើដី ហើយទាញអង្រែបុកគ្រឿង វាយប្រពន្ធរហូត ដល់ស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង ។
មន្ត្រីសមត្ថកិច្ច បានបន្តថា ក្រោយពេលដែលប្រពន្ធស្លាប់ភ្លាមៗ ប្តីដៃដល់រូបនេះបានទៅប្តឹង សមត្ថកិច្ច ដោយប្រាប់ថា ប្រពន្ធរបស់ខ្លួន ដេកស្លាប់នៅនឹងផ្ទះ សមត្ថកិច្ចក៏ទៅដល់ កន្លែងកើតហេតុ ឃើញសពនៅលើ ដីចម្ងាយពីខ្ទមស្រែរបស់ខ្លួនប្រមាណជា ២ម៉ែត្រ ហើយក៏បានត្រួតពិនិត្យនិង ធ្វើកោសល្យវិច័យ ទៅឃើញថា សពស្រី្តខាងលើនេះមិនមែនដេកស្លាប់នោះទេ ជាករណីឃាតកម្ម ព្រោះនៅលើរាងកាយសាកសព មានស្លាកស្នាមមុត និងជាំច្រើនកន្លែង ។
ក្រោយធ្វើកោសល្យវិច័យរួច សមត្ថកិច្ចមានការសង្ស័យទៅលើបុរសជាប្តីជនរងគ្រោះខាងលើ រួចក៏នាំ ខ្លួនមកអធិការដ្ឋាន នគរបាលស្រុកគូលែន ដើម្បីសាកសួរ និងស្រាវជ្រាវឃើញវត្ថុ តាងបទល្មើសដែល ជនសង្ស័យជាប្តីធ្វើសកម្មភាពវាយទៅលើ ប្រពន្ធរហូតដល់ ស្លាប់ប្រាកដមែន ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ ឈ្មោះ ម៉ា ណាច បានសារភាពថា ខ្លួនពិតជាបានវាយ សម្លាប់ប្រពន្ធខ្លួនឯងប្រាកដមែន ព្រោះមុនពេលកើតហេតុ ខ្លួនបានប្រាប់ ប្រពន្ធថា ឲ្យឈប់ផឹកស្រា បន្តទៀត តែប្រពន្ធមិនស្តាប់ ទើបធ្វើឲ្យខ្លួនខឹងខ្លាំងពេករហូត ដល់ការប្រើអំពើហិង្សាតែម្តង ។
ជនសង្ស័យដៃដល់ត្រូវបានសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកគូលែនបញ្ជូនមកស្នងការ ដ្ឋាននគរបាលខេត្ត ដើម្បីកសាង សំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!