UPDATE) សមត្ថកិច្ចកងរាជ អាវុធហត្ថ រាជធានីភ្នំពេញ បង្ហាញមុខក្រុម ម៉ាហ្វៀចិន ៥នាក់ ករណីចាប់មនុស្សបង្ខាំង ទុកជំរិតទារប្រាក់
ភ្នំពេញ៖ សមត្ថកិច្ចកងរាជអាវុធហត្ថ រាជធានីភ្នំពេញ នៅថ្ងៃទី១៣,១៤ ខែធ្នូ ឆ្នាំ២០១៥ បានធ្វើការឃាត់ខ្លួនមនុស្ស ៥នាក់ ជាជនជាតិចិន ពាក់ព័ន្ធករណីចាប់មនុស្ស បង្ខាំងទុកជំរិតទារប្រាក់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
យោងតាមសេចក្ដីរាយការណ៍ ពីកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទទួលបាននៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងភ្លាមៗ ក្នុងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២១០៥ បន្ទាប់ពីសមត្ថកិច្ចកងអាវុធហត្ថ ខណ្ឌមានជ័យ ទទួលបានពាក្យបណ្តឹង ពីស្ត្រីម្នាក់ឈ្មោះ ច្រឹក មុំ ដែលបានប្តឹងថា ប្តីរបស់ខ្លួន ឈ្មោះ ចាំង យ៉ុង ជាជនជាតិចិន បានបាត់ខ្លួនរយៈពេល ៣ថ្ងៃហើយ ទើបសមត្ថកិច្ចកងរាជអាវុធហត្ថ បានចុះធ្វើការស្រាវជ្រាវ និង ឆែកឆេរទីតាំងមួយកន្លែង ឋិតនៅចំណុចផ្ទះលេខ ២៤២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រំដោះបានជនរងគ្រោះ ជាជនជាតិចិន ៣នាក់ និងឃាត់ខ្លួនជនសង្ស័យ ៣នាក់ ជាជនជាតិចិនផងដែរ។ បន្ទាប់ពីធ្វើការសាកសួរបាន១ថ្ងៃ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ សមត្ថកិច្ចកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបន្តទៅឃាត់ខ្លួនជនសង្ស័យ ៣នាក់ផ្សេងទៀត នៅចំណុច ផ្ទះលេខ ១១២EH, ផ្លូវលេខ ១៧៣, សង្កាត់ទួលព្រៃ1, ខណ្ឌចំការមន។
គួបញ្ជាក់ថា ជនរងគ្រោះដែលត្រូវបាន គេបង្ខាំងទុកជំរិតទារប្រាក់រួមមាន ទី១.ឈ្មោះ ហ្គួ ឡេង ហ្វុង អាយុ ៥៣ឆ្នាំ ជនជាតិចិន ត្រូវបានជនល្មើសចាប់ខ្លួន តាំងពីខែសីហា ឆ្នាំ២០១៥ ដោយបង្ខាំងទុកនៅ ផ្ទះលេខ ១១២EH, ផ្លូវលេខ១៧៣, សង្កាត់ទួលព្រៃ១, ខណ្ឌចំការមន រយៈពេល ៧៥ថ្ងៃ ទើបប្តូរទីតាំងទៅបង្ខាំងទុកនៅផ្ទះលេខ ២៤២, ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រហូតដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥ ត្រូវអាវុធហត្ថរំដោះបាន, ទី២.ឈ្មោះ ចាំង យ៉ុង អាយុ ៣៥ឆ្នាំ ជនជាតិចិន ត្រូវបានជនល្មើសចាប់ខ្លួននៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ បង្ខាំងទុក នៅផ្ទះលេខ ២៤២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រំដោះបាន នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥ និងទី៣.ឈ្មោះ វៃ សាន សាវ អាយុ៤៥ឆ្នាំ ទើបតែត្រូវបាន ជនល្មើសចាប់ខ្លួនក្នុងថ្ងៃ ដែលអាវុធហត្ថចូល ទៅរំដោះ។
រីឯជនល្មើសទាំង ៥នាក់ជាជនជាតិចិន ដែលអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានមាន ឈ្មោះ តៃ ស៊ាវ ហ៊ុយ, ស៊ី អ៊ូថុង, វ៉ាង ជី, ស៊ី ឈឹង និង លី ស៊ីហួរ។ តាមចម្លើយសារភាពរបស់ ជនល្មើសបានឲ្យដឹងថា ពួកគេធ្វើការតាមបញ្ជាផ្ទាល់ របស់ឈ្មោះ ឡុង ជាជនជាតិចិន និងមានការចាត់ចែងពីមេធំឈ្មោះ ហូវ និង ឈ្មោះ ហ្វេង ដែលជាជនជាតិចិនដែរ បច្ចុប្បន្នមេក្លោងទាំង3នាក់នេះ កំពុងគេចខ្លួន។
ជនល្មើសបានប្រាប់បន្ថែមថា ក្រៅពីជនរងគ្រោះដែល សមត្ថកិច្ចអាវុធហត្ថ រំដោះបាននេះ មេរបស់គេឈ្មោះឡុង ធ្លាប់បានចាប់មនុស្ស ៣នាក់ផ្សេងទៀត មកបង្ខាំងទុក ផងដែរ គឺ ជនជាតិម៉ាឡេស៊ី ម្នាក់បង្ខាំងទុកបានជិត ២ខែ, ជនជាតិចិនម្នាក់បង្ខាំងទុកបាន ១ខែ និងជនជាតិខ្មែរម្នាក់ បង្ខាំងទុកបាន ៣ថ្ងៃ ហើយយកចេញទៅវិញ បន្តបន្ទាប់គ្នា ក្នុងខែវិច្ឆិកា ឆ្នាំ២០១៥ តែមិនដឹងយកទៅណាទេ គ្រាប់តែធ្លាប់លឺមេរបស់គេ បានគំរាមជនរងគ្រោះទាំងនោះថា បើមិនមានលុយឲ្យគេទេ គេនឹងយកទៅ ដាក់នៅកំពង់សោម ដែលមានកន្លែងសម្រាប់ ធ្វើទារុណកម្មក្រោមទឹក។
សូមបញ្ជាក់ថា លើសពីនេះទៀតក្នុងអំឡុងពេលបង្ខាំងទុក ជនរងគ្រោះត្រូវបានគេ ធ្វើទារុណកម្ម និងបង្អត់អាហារផងដែរ រហូតធ្វើឲ្យជនជាតិម៉ាឡេស៊ីម្នាក់ ទ្រាំមិនបានព្យាយាមសម្លាប់ខ្លួន ដោយខាំដាច់ម្រាមដៃ ខ្លួនឯងបង្ហូរឈាមពេញបន្ទប់ទៀតផង។ បច្ចុប្បន្នជនល្មើសទាំង ៥នាក់ កំពុងត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅ តុលាការ ដើម្បីចាត់ការបន្តតាមច្បាប់ ហើយបក្ខពួកដែលនៅសល់ សមត្ថកិច្ចអាវុធហត្ថ កំពុងស្រាវជ្រាវតាម ចាប់ខ្លួនជាបន្ត៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!