ចោរប្រុស-ស្រី៤នាក់បន្លំលួចលុយក្នុង ហាងប្តូរប្រាក់ និងបង់រំលស់អស់ មិនតិច
ខេត្តសៀមរាប ៖ កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តសៀមរាប បានចុះ ស្រាវជ្រាវដល់កន្លែងកើតហេតុ នូវករណីលួចដែលចោរមួយ ក្រុមមានគ្នា៤នាក់បាន បន្លំចូលលួចក្នុងហាងយីហោ ជីន លី ប្តូរប្រាក់ និងបង់រំលស់អស់ ទឹកប្រាក់ជាច្រើន និងកាតទូរស័ព្ទ មួយចំនួន រួចគេចខ្លួន បាត់ស្រមោល កាលពីវេលាម៉ោង០៧ និង៤០នាទីព្រឹកថ្ងៃទី១៤ ធ្នូ ២០១៥ ស្ថិតនៅផ្ទះលេខ៥៨ ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។
លោកអនុសេនីយ៍ឯក អ៊ុយ ចយ នាយការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថ ខេត្តប្រាប់កោះសន្តិភាពកាលពី រសៀលថ្ងៃទី១៤ ធ្នូ ២០១៥ នេះថា ក្រោយពីមានម្ចាស់ហាងបាន រាយការណ៍មកកម្លាំងកងរាជហត្ថខេត្ត ទើបលោកបាន បញ្ជាកម្លាំងជំនាញ ចុះស្រាវជ្រាវ ដល់កន្លែងកើតហេតុភ្លាមៗ ។ បន្ទាប់ពីធ្វើការ ស្រាវជ្រាវរួចមក កម្លាំងជំនាញក៏បាន ប្រតិបត្តិតាមដាន ស្រាវជ្រាវស្វែងរក។
លោកបន្តថា ក្រោយពីចោរបានចូលលួចក្នុងហាងខាងលើ ត្រូវបានម្ចាស់ហាងប្រាប់ សមត្ថកិច្ចថា ចោរមានគ្នា៤នាក់ក្នុងនោះ មានស្រីម្នាក់ជា ជនជាតិវៀតណាមបាន បន្លំដូរលុយ និងម្នាក់ទៀត បន្លំទិញពូកសុវត្ថិភាព និងកាតទូរស័ព្ទ ហើយពួកគេបានធ្វើសកម្មភាព ដោយមានម៉ូតូចំនួន ៣គ្រឿងពីជនរងគ្រោះឈ្មោះមឿន ស្រីផល អាយុ៣៥ឆ្នាំ មុខរបរប្តូរប្រាក់ និងបង់រំលស់ ។
លោកបានបញ្ជាក់ទៀតថា ជនរងគ្រោះបានបាត់បង់សម្ភារមានដូចជាប្រាក់ដុល្លារចំនួន ៦.០០០ដុល្លារ ប្រាក់ខ្មែរចំនួន៦០ម៉ឺនរៀល កាតទូរស័ព្ទចំនួន ២០០ដុល្លារ ។ លោកថា ក្រោយពីធ្វើសកម្មភាពរួច ក្រុមចោរទាំង៤នាក់បានជិះម៉ូតូគេចខ្លួនទៅទិស ខាងត្បូងបាត់ ដោយសុវត្ថិភាព ។
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!