ថន លក្ខិណា ធ្វើខួបកំណើត លើករាសី នៅថ្ងៃទី២២ ខែធ្នូ
ភ្នំពេញ៖ ឈានចូលដល់អាយុ២៦ឆ្នាំ តារាសម្តែង និងជាពិធីការិនី កញ្ញា ថន លក្ខិណា នឹងធ្វើខួបកំណើត លើករាសី នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ ខាងមុខនេះ។
ពីធីការិនីដែលពោរពេញទៅដោយសមត្ថភាព កញ្ញា ថន លក្ខិណា ក្រៅពីជោគជ័យ លើអាជីពសម្តែង នាងក៏កំពុងជោគជ័យ ដោយវិវត្តខ្លួន ឈរឈ្មោះ ជាពិធីការិនីលំដាប់ យុគ ចិន្តា គង់ សុជាតិ ខៀវ សានសាណា និងពិធីការិនីរលកក្រោយ កែវ ច័ន្ទនិមល ។
តួស្រីក្នុងរឿង «The Return» ដែលជាវណ្ណកម្មរបស់ថៃ កាលពីពេលថ្មីៗនេះបានបង្ហាញខ្លួន យ៉ាងឆើតឆាយ ក្នុងខួបកំណើត តារាសម្តែង អ៊ឹម ជីវ៉ា ដែលធ្វើឲ្យភ្ញៀវ ចូលញ៉ាំអាហារនៅភោជនីយដ្ឋាន Vfriend ដកកចំហរមាត់ និងលួចសរសើរថា ពិតជាស្អាតរបស់គេមែន ។
ខួប ថន លក្ខិណា នៅឆ្នាំនេះ គឺខួបដ៏ធំបំផុត បន្ទាប់ខួបកំណើតដែលធ្វើឡើងកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១២ ដោយខួបលើកនេះនាង នឹងធ្វើប្រហែលជាង ២០តុ ឯណោះ ។
បើតាមសម្តីរបស់ ថន តារា ត្រូវជាបងស្រីបង្កើត ថន លក្ខិណា បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅរសៀលនេះ ឲ្យដឹងថា «ខ្ញុំមិនដឹងប្រាកដនោះទេ ដោយដំបូងឡើយថា ធ្វើតែ១៥តុ តែពេលនេះ សំបុត្រខួបកំណើត ឮថា កើនដល់ ៣០តុ បើទោះបីជាបងប្អូនមែនពិត តែខ្ញុំមិនដឹងឲ្យច្បាស់ប្រាកដនោះទេ» ។
ទន្ទឹមជាមួយនឹងគ្នានេះដែរ អ្នកសិល្បៈម្នាក់ (សុំមិនបង្ហាញឈ្មោះ) ក៏បានឲ្យដឹងថា «ខួបកំណើតលក្ខិណា គឺធ្វើចូលដល់ខ្ទង់ ៣០តុ ហើយការចំណាយដល់ខ្ទង់រាប់ពាន់ដុល្លារ» ។
បើទោះបីជាយ៉ាងនេះក្តី នៅរសៀលនេះ ខាងមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល មិនអាចសុំការស្រាយចម្ងល់ពីចំនួនតុ នៃពិធីខួបកំណើតរបស់នាង បាននៅឡើយទេ ខណៈដែលបណ្តាញទូរស័ព្ទ មិនអាចទំនាក់ទំនងបាន ៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!