ឆេះផ្ទះលក់ស្បង់ជីពរ ទៀន ធូប បណ្តាលឲ្យ ស្លាប់មនុស្សម្នាក់ នៅ ស្រុកអូរាំងឪ
ត្បូងឃ្មុំ៖នៅម៉ោង០០៖២៥នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ មានផ្ទះមួយខ្នងបានឆេះ នៅភូមិលេខ៤កើត ឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បណ្តាលឲ្យឆេះស្លាប់មនុស្សម្នាក់។
តាមមន្ត្រីនគរបាល មូលដ្ឋានបាន ឲ្យដឹងថា ជនរងគ្រោះ ឆេះស្លាប់ក្នុងហេតុការណ៍នោះ ឈ្មោះ ហេង ម៉ា ឡែន ភេទស្រី អាយុ៣២ ឆ្នាំ មានជម្ងឺសសៃប្រសាទ។ មន្ត្រីនគរបាល បានឲ្យដឹងទៀតថា ផ្ទះមួយខ្នងនោះ ជាផ្ទះលក់ស្បង់ជីពរ ទៀន ធូប និងពុកអេប៉ុងស្តើងៗ ហើយខណៈពេលដែលឆេះនោះ បុរសឈ្មោះ លន់ ស៊ាងហាក់ ជាប្តីមិនបាននៅផ្ទះផ្ទះទេ។
តាមមន្ត្រីនគរបាល ហេតុការណ៍ដែល បណ្តាលឲ្យឆេះផ្ទះនោះ សមត្ថកិច្ចមិនទាន់បានដឹងពិតប្រាកដ នោះទេ ប៉ុន្តែ បើតាមការបំភ្លឺពីប្រជាពលរដ្ឋរស់នៅក្បែរនោះ ថា ស្រ្តីរងគ្រោះឈ្មោះ ហេង ម៉ាឡែន កន្លងមក បានព្យាយាដុតផ្ទះខ្លួនឯងច្រើនដងមកហើយ ព្រោះតែនាងមានជម្ងឺសសៃប្រសាទ។
សូមបញ្ជាក់ថា អគ្គីភ័យនេះ ត្រូវបានសមត្ថកិច្ចនគរបាល និងប្រជាពលរដ្ឋ បានជួយអន្តរាគមន ពន្លត់បានទាំងស្រុង នៅវេលាម៉ោង ១និង៣០នាទី យប់ថ្ងៃកើតហេតុ រីឯការខូចខាត ទ្រព្យសម្បត្តិ ក្នុងហេតុការណ៍នោះសមត្ថកិច្ច មិនទាន់បានដឹងថា ខូចខាត អស់ប៉ុន្មាននៅឡើយទេ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!