ជនសង្ស័យម្នាក់ ត្រូវចាប់ខ្លួនភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូប
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ផ្សារថ្មី១ ចាប់ខ្លួនបានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូប ពីប្តីប្រពន្ធ២នាក់ កាលពីវេលាម៉ោង១៨ និង១០នាទី ថ្ងៃទី១៦ ធ្នូ ២០១៥ នៅក្រោយមន្ទីរពេទ្យព្រះអង្គឌួង តាមបណ្ដោយ ផ្លូវលេខ១១៤ កែងផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ ។
ប្រភពពីសមត្ថកិច្ចប៉ុស្តិ៍ផ្សារថ្មី១ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថិច្ចចាប់ខ្លួន ឈ្មោះ សុ ផល្លី អាយុ២១ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើត ស្រុកថ្មគោល ភូមិរោងជ្រី ឃុំរោងជ្រី ខេត្តបាត់ដំបង បានជិះម៉ូតូម៉ាក ស៊ុយហ្ស៊ុយគី និច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CT-9401 ធ្វើសកម្មភាពតែម្នាក់ឯង ។ ចំណែកជនរងគ្រោះឈ្មោះ សុម សុវេង ភេទស្រី អាយុ២៧ឆ្នាំ និងប្តីឈ្មោះ កែវ ពិស្ធ អាយុ៣៤ឆ្នាំ ស្នាក់នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ទាំង២នាក់ជិះម៉ូតូម៉ាកឃ្លីក ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 1AG-3862 ។
តាមសំដីជនងគ្រោះ បានអោយដឹងថា មុនពេលកើតហេតុ គាត់និងប្តីគាត់ទើបនឹងចេញមកពីផ្ទះ នៅម្តុំឫស្សីកែវ ប្រពន្ធគាត់សង្ស័យ ដូចជាមានគេជិះតាមពីក្រោយ រហូតដល់ចំណុចកើតហេតុ នៅម្តុំផ្សារចាស់ជនសង្ស័យដែលជិះតាមពីក្រោយបានធ្វើសកម្មភាពឆក់ កាបូបពីស្ត្រីជនរងគ្រោះបានសម្រេច ហើយជិះរត់គេចខ្លួន ដោយជនរងគ្រោះបានជិះតាមពីក្រោយហើយស្រែកថាចោរៗ ទើបជនសង្ស័យភ័យស្លន់ស្លោពេក ក៏ជិះបុកម៉ូតូស្មាស់ចំពីមុខ ហើយជនសង្ស័យ បានធ្វើជាយកកាបូបយកទៅសងគេ តែត្រូវជនរងគ្រោះជិះតាមពីក្រោយ ស្រែថាចោរៗ ទើបកម្លាំងល្បាតប៉ុស្តិ៍ផ្សារថ្មី១ ដេញចាប់បាន ហើយប្រជាពលរដ្ឋនាំគ្នាព្រួចវាយមួយដៃមួយជើង បណ្តាលឲ្យរងរបួស យ៉ាងដំណំ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារ ថ្មី១ ចំណែកជនសង្ស័យ ត្រូវសមត្ថកិច្ចសុំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!