ប៉ូលិស និងប៉េអឹម ស្រុកត្រពាំងប្រាសាទ ផ្ទុះអាវុធ១២គ្រាប់ ផ្អើលប្រជាពលរដ្ឋស្មានថាចោរប្លន់
ខេត្តឧត្តរមានជ័យ ៖ ស្នូរផ្ទុះអាវុធ១២គ្រាប់ទាំងអធ្រាត្រ នៅក្នុងទីប្រជុំជន ស្រុកត្រពាំងប្រាសាទ ២ករណីដាច់ដោយឡែកពីគ្នា ធ្វើឲ្យប្រជាពលរដ្ឋភ័យ ខ្លាចនឹកស្មានថា ជាក្រុមចោចូលប្លន់ទ្រព្យសម្បត្តិ ។
ជនដែល បាញ់បង្កឲ្យមានការភ្ញាក់ផ្អើលនោះ គឺលោកផន ជាង នាយផ្នែកចរាចរណ៍ប៉ូលិស ស្រុកត្រពាំងប្រាសាទចេញពីផឹកស៊ីក្នុង ខារ៉ាអូខេយីហោសូយាពេជ្រ បាញ់ដី៣គ្រាប់ កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី១៧ ២០១៥។
មួយករណីផ្សេងទៀតលោកឆៃ ប៉េអ៉ឹមស្រុកត្រពាំងប្រាសាទ មានចិត្តមួម៉ៅក្នុងចិត្តបាញ់នៅមុខ ផ្ទះពលរដ្ឋ៩គ្រាប់កាលពីវេលាម៉ោង១ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ធ្នូ ២០១៥ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋផងដែរ។
ពលរដ្ឋ ម្នាក់ឈ្មោះ រ៉ែម សារិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ បានរៀបរាប់ថា មុនពេលកើតមានប៉ូលិស ស្រុកត្រពាំងប្រាសាទ ៣ទៅ៤នាក់ ចូលផឹកស៊ី ច្រៀងរាំលេងកម្សាន្ត នៅក្នុងខារ៉ាអូខេដែលមានយីហោ សូយាពេជ្រជា ច្រើនម៉ោង ហើយនៅពេលចេញទៅវិញ ស្រាប់តែឈ្មោះផន ជាង បេះសោA.Kបាញ់ដី នៅមុខហាងខារ៉ាអូខេ ចំនួន៣គ្រាប់ ចំណែកនាងៗស្រីខារ៉ាអូខេ ភ័យខ្លាចនាំគ្នារត់ចែកជើងគ្នា ព្រោះថាឈ្មោះនេះកន្លងមកតែងតែចូលមកអុកឡុក វាយស្រីជាច្រើនលើកមកហើយ។
មួយករណីផ្សេងទៀត បុរសវយ័ចំណាស់ម្នាក់ឈ្មោះស៉ឹម អេម ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើបានរៀបរាប់ថា មុនពេលកើតហេតុជន ដែលបាញ់បោះនេះបានចូលផ្ទះគាត់ ហើយសួររកទិញស្រាផឹក ហើយរូបគាត់បានឆ្លើយតបថា ផ្ទះខ្ញុំមិនដែលលក់ស្រាទេ គឺប្រពន្ធខ្ញុំធ្លាប់លក់តែបបរ បន្ទាប់មកជននេះបានដកកាំភ្លើងខ្លីម៉ាកឡុក ភ្ជង់គេឯង រួចបាញ់មេឃចំនួន៩គ្រាប់ ហើយស្រែកថា អញឈ្មោះឆៃ ប៉េអ៉ឹមស្រុក និងជាតៃកុងបើករថយន្ត ឲ្យលោកចៅហ្វាយ ស្រុកត្រពាំងប្រាសាទផងដែរ។
ក្រោយពីបាញ់រួច ក៏ឡើងជិះម៉ូតូចេញទៅបាត់ ហើយពលរដ្ឋក្នុងស្រុកភ័យខ្លាចស្មានថា ជាក្រុមចោចូលប្លន់ទ្រព្យសម្បត្តិ។
ទាក់ទិន ហេតុការណ៍នេះកោះសន្តិភាព បានធ្វើបទសម្ភាសន៍ លោកអនុសេនីយ៍ទោសោម សុផល ជំនួយការព្រហ្មទណ្ឌប៉េអឹម ស្រុកត្រពាំងប្រាសាទ លោកបានបំភ្លឺយ៉ាងខ្លីថា ឈ្មោះឆៃនេះ មិនមែនប៉េអ៉ឹមទេ ហើយប៉េអឹមបានឃាត់ខ្លួនហើយ តែទោះជាបែបណា លោកមិនហ៊ានឆ្លើយបំភ្លឺលើសពីនេះដែរ។
លោក នៅសំ ដារ៉ារិទ្ធ អភិបាលស្រុកត្រពាំងប្រាសាទ បានឲ្យដឹងថា ឈ្មោះឆៃនេះ កន្លងមកជាតៃកុងបើករថយន្តឲ្យលោក ក្រោយមកលោកបានបញ្ឃប់ហើយ វាជាអតីតប៉ុណ្ណោះ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!