មិនណយដែរ! រ៉ូបបវរកញ្ញាថៃ ឈ្នះក្លាយជាសម្លៀកបំពាក់ តំណាងជាតិល្អបំផុត កម្មវិធីប្រលង បវរកញ្ញាពិភពលោក
ថៃ៖ រ៉ូបរ៉ឺម៉កកង់បី (Tuk Tuk) ដែលគ្រងដោយបវរកញ្ញាតំណាងប្រទេសថៃ បានឈ្នះជាសម្លៀកបំពាក់តំណាងជាតិល្អបំផុត (Best Nation Costume)។
រូបភាពរបស់នាង ជាមួយរ៉ូប Tuk Tuk នោះ
តាមគេហទំព័របរទេសមួយ បានឲ្យដឹងថា ទន្ទឹមនឹងមានរឿងរន្ធត់មួយកើតឡើង ជាប្រវត្តិសាស្ត្រ ដែលទាក់ទង ទៅនឹងការប្រកាសលទ្ធផលខុស វគ្គផ្តាច់ព្រ័ត្តនៃការប្រកួតបវរកញ្ញាពិភពលោកនោះ ក៏មានរឿងគួរ រំភើបមួយ សម្រាប់ប្រទេសថៃផងដែរ គឺ រ៉ូប Tuk Tuk ដែលគ្រងដោយនាង Aniporn Chalermburanawong អាយុ ២១ឆ្នាំ បានឈ្នះពានរង្វាន់ សម្លៀកបំពាក់តំណាងជាតិល្អបំផុត (Best Nation Costume) ដែលប្រកាស កាលពីថ្ងៃ ២១ ធ្នូ នៅឯទីក្រុង Las Vegas សហរដ្ឋអាមេរិក។
គួរបញ្ជាក់ផងដែរថា រ៉ូប Tuk Tuk នេះ រចនាឡើងដោយ លោក Hirankrit Paipibulkul ដែលជាបណ្ឌិតផ្នែកវប្បធម៌។ ជាការពិតណាស់ ទោះបីជា បវរកញ្ញាវ័យក្មេងរូបនេះ ស៊ូបានរហូតដល់ ជុំ១០នាក់ ហើយធ្លាក់ ពីការប្រកួត ក្នុងជុំ៥នាក់ចុងក្រោយ ដែលសល់ប្រទេស អូស្ត្រាលី បារាំង ហ្វីលីពិន សហរដ្ឋអាមេរិក និងកូឡុំប៊ី ក៏ពិតមែន តែនាងបាននាំមកនូវ មោទនភាពជាខ្លាំង ដល់ប្រទេសរបស់ខ្លួន ដោយសារ ការឈ្នះពាន់រង្វាន់នេះ ក្នុងជុំផ្តាច់ព្រ័ត្រនោះឯង៕
ប្រភព៖ បរទេស
ដោយ ឌី
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!