ចោរកាច់.កម៉ូតូ រត់ពួនក្នុងបឹង សមត្ថកិច្ច២ស្រុក ហក់ទឹករាវរកជាង១ម៉ោង ទើបចាប់បាន
ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យកាច់.កម៉ូតូម្នាក់ ត្រូវបានកម្លាំងប៉ូលិសស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ រួមទាំងកម្លាំងកងរាជអាវុធហត្ថ របស់ស្រុកទាំង២ខាងលើបានដេញស្ទាក់ចាប់បាន នៅក្នុងទឹកបឹងលាជ ចំណុចជិតស្ពានត្រពាំងពោធិ៍ ក្នុងភូមិសាស្ត្រស្រុកសាមគ្គីមានជ័យ កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី២២ ធ្នូ ២០១៥ បន្ទាប់ពីជនសង្ស័យរូបនោះបានធ្វើសកម្មភាពកាច់.កយកម៉ូតូម៉ាកហុងដា ស៊េរី០៨ របស់ប្រជាពលរដ្ឋមួយគ្រឿងនៅចំណុចភូមិព្រៃពីស ឃុំឈូកស ស្រុកកំពង់ត្រឡាច ។
លោក ម៉ាត់ លី អធិការនគរបាលស្តីទី ស្រុកកំពង់ត្រឡាចបានឱ្យដឹងថា ជនសង្ស័យរូបនោះមានឈ្មោះ ហាក់ តាន់ អាយុ៣២ឆ្នាំ មានទីលំនៅភូមិត្រពាំងចំបក់ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
លោកបានបន្តថា កាលពីវេលាម៉ោងប្រមាណ៩ និង៣០នាទីព្រឹក ជនសង្ស័យរូបនោះ បានធ្វើសកម្មភាពកាច់.កម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរី០៨ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1B.1284 របស់ឈ្មោះ នង សាម៉េត អាយុ៥៨ឆ្នាំ មានទីលំនៅភូមិព្រៃពីស រួចគេចខ្លួនតែម្តង។
ក្រោយពីទទួលព័ត៌មាននេះ លោកបានបញ្ជាកម្លាំងសហការជាមួយនគរបាលស្រុកសាមគ្កីមានជ័យកងរាជអាវុធហត្ថស្ទាក់តាមផ្លូវជាគោលដៅ តែពេលនោះជនសង្ស័យជិះម៉ូតូដល់ចំណុចសមត្ថកិច្ចក៏បានគេចចេញ រួចផ្តួលម៉ូតូហក់ចុះក្នុងទឹកបឹងលាជ បន្ទាប់មកសមត្ថកិច្ចបានហក់ទឹករាវរកជាង១ម៉ោងទើបរកឃើញ និងចាប់ឃាត់ខ្លួនតែម្តង៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!