ម៉ូតូ២គ្រឿងបុកគ្នាលាន់ដូចរន្ទះ ស្លាប់ម្នាក់ របួសធ្ងន់២នាក់ នៅស្រុករមាសហែក
ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់ចរាចរណដ៏រន្ធត់មួយរវាងម៉ូតូនិងម៉ូតូបណ្តាលឲ្យបុរសចំណាស់ ម្នាក់ស្លាប់ភ្លាមៗ និងយុវជន២នាក់ ជាជនជាតិវៀតណាម រងរបួសធ្ងន់ធ្ងរសន្លប់ នៅនឹងកន្លែង ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី២០ ធ្នូ ២០១៥ នៅលើផ្លូវលំខាងកើត វត្តដូងថ្មី៥០ម៉ែត្រ ស្ថិតនៅភូមិដូង ឃុំដូង ស្រុករមាសហែក ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សៅ ផា អាយុ៦៥ឆ្នាំ ជាកសិករ មានទីលំនៅភូមិ- ឃុំកើតហេតុ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង រីឯយុវជនឈ្មោះ ង្វៀង វ៉ាឡម ភេទប្រុស អាយុ២៣ឆ្នាំ ជាជនជាតិវៀតណាម រស់នៅភូមិផាន់តឹង ឃុំផានឡុង ស្រុកចាវថាញ់ ខេត្តតៃនិញ ប្រទេសវៀតណាម របួសធ្ងន់ និងអ្នករួមដំណើរ ម្នាក់ទៀតឈ្មោះ រត់ សាណាត់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិវៀតណាម ដើមកំណើតខ្មែរ មានទីលំនៅ ភូមិហេបផាង ឃុំវ៉ាថាន់ ស្រុកចាវថាញ់ ខេត្តតៃនិញ ប្រទេសវៀតណាម របួសធ្ងន់ធ្ងរសន្លប់ នៅនឹងកន្លែង ។
បើតាមប្រជាពលរដ្ឋដែលបានឃើញផ្ទាល់ភ្នែកបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញ ជនរងគ្រោះឈ្មោះ សៅ ផា ជិះម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខស្វាយរៀង 1D-7148 បើកបរក្នុងទិសដៅពីកើតមកលិច (មកពីប្រទេសវៀតណាម ចូលមកខ្មែរវិញ) ខាងស្តាំដៃ ស្របពេលនោះ ឃើញយុវជនជនជាតិវៀតណាម២នាក់ ជិះម៉ូតូម៉ាក ហុងដា វ៉េវ សេ១១០ ពណ៌ទឹកប៊ិចចាស់ ពាក់ស្លាកលេខ 70L6_8712 បើកពីទិសខាងលិចទៅកើត បញ្ច្រាស់ទិសគ្នាយ៉ាងលឿនក្នុងស្ថាន ភាពស្រវឹងជោគ ក៏រេចង្កូតមកឆ្វេង ទៅបុកម៉ូតូជនរងគ្រោះចំពីមុខពេញ ទំហឹងលាន់ដូចរន្ទះ បណ្តាលឲ្យដួលបោក ក្បាលទៅលើថ្នល់ បែកក្បាលស្លាប់ ភ្លាមៗនៅនឹងកន្លែង រីឯយុវជនជនជាតិវៀតណាម ទាំង២នាក់ រងបួសធ្ងន់ សន្លប់នៅនឹងកន្លែង ។
ក្រោយពេលកើតហេតុ យុវជនជនជាតិវៀតណាមទាំង២នាក់ត្រូវសមត្ថកិច្ចវៀតណាមមក ធានាបញ្ជូន ទៅមន្ទីរពេទ្យប្រទេសវៀតណាម ដើម្បីសង្គ្រោះ រីឯសពជនរងគ្រោះត្រូវ បានសមត្ថកិច្ចប្រគល់ ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ។
សមត្ថកិច្ចបានបន្តទៀតថា កាលពីវេលាម៉ោង៩ព្រឹក នៅថ្ងៃទី២២ធ្នូនេះ សាច់ញាតិជនជាតិវៀតណាម ដែលជាជនបង្កបានយក ថវិកាមកចូលបុណ្យ សពក្រុមគ្រួសារជនរងគ្រោះ និងសន្យាជាមួយ ក្រុមគ្រួសារជនរងគ្រោះ និងសមត្ថកិច្ចនគបាល ស្រុករមាសហែកថា នឹងចូលខ្លួនមកដោះស្រាយពេ លជនបង្កបានធូរ ស្រាលមុខរបួស ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!