ក្រយ៉ៅជាប់គុក នៅតែជាប់គុក ទើបចេញបាន ១ឆ្នាំ ត្រូវសមត្ថកិច្ច ឃាត់វិញ ពីបទលួចម៉ូតូ
ភ្នំពេញ៖ អាង ចន្នី ហៅខ្មោចឆៅ ដែលគេស្គាល់ថា ជាមុខសញ្ញាដែ លទើបចេញពីពន្ធនាគារ អស់រយៈពេល១ឆ្នាំ ពីបទឆក់ទ្រព្យសម្បត្តិ របស់ជនបរទេសនោះ ត្រូវបាន កំលាំង អធិការនគរបាល ក្រុងព្រះសីហនុ ឃាត់ខ្លួនពីបទលួចម៉ូតូ។
តាមសេចក្តីរាយការណ៍ ពីសមត្ថកិច្ច ខេត្តព្រះសីហនុ ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួល បាននៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥នេះ ជនសង្ស័យដែលមាន អាយុ២៨ឆ្នាំ ត្រូវបានឃាត់ខ្លួនសារជាថ្មីទៀត នាថ្ងៃទី២២ខែធ្នូ ពាក់ព័ន្ធទៅនឹង បទល្មើសចូលលួចម៉ូតូ ស្ត្រីម្នាក់កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០១៥ វេលាម៉ោង០២:៣០កណ្តាលយប់ ស្ថិតនៅក្រុម១០ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ។ រហូតមកទល់ពេលនេះ កំលំាងនរគបាល ក្រុងព្រះសីហនុ បានវែកមុខ និងធ្វើការឃាត់ខ្លួនជនសង្ស័យ ជាមួយនិងវត្ថុតាង ម៉ូតូមួយគ្រឿងម៉ាក់ Suzuki Next110 ពណ៌ស លេខតួCE-44F31307 លេខម៉ាស៊ីន AE52312919 គ្មានស្លាកលេខ ដែលជាម៉ូតូរបស់ស្រ្តីម្នាក់ ឈ្មោះ ផាង វី ស្រីអាយុ៣២ឆ្នាំ មុខរបរលក់កាហ្វេ។
បន្ទាប់ពីមានការសាកសួររួចរាល់ ជនសង្ស័យត្រូវបាន កំលាំងជំនាញ បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!