ក្មេងប្រុសអាយុ១៣ឆ្នាំចង.ក សម្លាប់ខ្លួននៅលើដើមអម្ពិល
ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុសជំទង់វ័យ១៣ឆ្នាំម្នាក់ គិតខ្លីដោយយកខ្សែអង្រឹងចង.កបញ្ចប់ ជីវិតខ្លួនឯង នៅលើដើមអម្ពិលក្រោយ ផ្ទះអ្នកភូមិ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីរសៀលថ្ងៃទី២៣ ធ្នូ នេះ ស្ថិតនៅភូមិ ប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
ក្មេងប្រុសដែលចង.កសម្លាប់ខ្លួន ឈ្មោះ ឯល ដាំ អាយុ១៣ឆ្នាំ ។ ចំណែកម្តាយជាស្ត្រីមេម៉ាយ ឈ្មោះ ដា អាយុជាង៤០ឆ្នាំ ទាំងម្តាយនិងកូនប្រុស មានទីលំនៅក្នុង ភូមិសង្កាត់កើតហេតុខាងលើ ។
តាមប្រភពព័ត៌មានពីអ្នកភូមិជាច្រើននាក់ បាននិយាយថា មុនពេលកើតហេតុ ក្មេងប្រុសរូបនេះ ត្រូវម្តាយវាយនឹងខ្សែក្រវាត់ ធ្វើបាប ព្រោះខឹងប្រើកូនទៅ សុំម្ហូបនៅរោងការគេ យកមកហូប កូនមិនព្រមទៅ ។ ប្រភពបន្តថា ជនរងគ្រោះរស់នៅ ដូចរងកម្មអីចឹង មុនពេលស្លាប់ បានទៅសុំទាន ដើរលក់ផ្កា រកប្រាក់មិនដែល បានចូលសាលារៀនទេ ព្រោះក្រុម គ្រួសារក្រីក្រពេក ។
ទោះបីជាយ៉ាងណាក្តី ស្ត្រីជាម្តាយមិនអាចសុំការបំភ្លឺបានទេ គាត់គិតតែពីស្រែកទ្រហោយំមិន និយាយស្តីអ្វី ទាំងអស់ សូម្បីតែសមត្ថកិច្ចក៏ ពិបាកធ្វើការដែរ ។ ជនរងគ្រោះក្រោយពី មានគេកាត់ចំណង ខ្សែអង្រឹងទម្លាក់មកដី ស្ត្រីជាម្តាយបាននាំកូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ បង្អែកក្រុងប៉ោយប៉ែត ដោយសារគិតថា កូនមិនទាន់ស្លាប់ ។ ប៉ុន្តែគ្រូពេទ្យមិនអាច សង្គ្រោះបានទេ ។ បន្ទាប់មក ស្ត្រីជាម្តាយបានសុំក្រុម គ្រូពេទ្យយកសព កូនប្រុសមកផ្ទះ ដើម្បីរៀបចំធ្វើបុណ្យតាម ប្រពៃណី ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!