សមត្ថកិច្ចខេត្តកំពង់ធំចាប់ខ្លួនមុខសញ្ញា ប្លន់នៅក្រុងបាត់ដំបងបានម្នាក់
ខេត្តកំពង់ធំ ៖ សមត្ថកិច្ចខេត្តកំពង់ធំសហការជាមួយសមត្ថកិច្ចនគរបាល និងអាវុធហត្ថស្រុកបារាយណ៍ កាលពីវេលាម៉ោង២ និង១០នាទីរំលងអធ្រាត្រឈាន ចូលថ្ងៃទី២៤ ធ្នូ ២០១៥ បានធ្វើការចាប់ខ្លួនជន សង្ស័យម្នាក់ ដែលជាមុខសញ្ញាប្លន់ នៅខេត្តបាត់ដំបង ហើយរត់មកលាក់ខ្លួន នៅស្រុកបារាយណ៍ ។
លោកវរសេនីយ៍ឯក កែ ខាន់ណារ៉ា ស្នងការរង ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ បានឲ្យដឹងថា ជនសង្ស័យ ដែលត្រូវចាប់ខ្លួនឈ្មោះ គុច រ៉ា ជាមុខសញ្ញាប្លន់នៅក្រុងបាត់ដំបង ។ ខណៈពេលចាប់ខ្លួនជន សង្ស័យជាមុខសញ្ញាប្លន់នៅក្រុងបាត់ដំបងនេះ សមត្ថកិច្ចបានចាប់ខ្លួន ជនសង្ស័យម្នាក់ទៀតឈ្មោះ គុច វីរៈ ពីបទលាក់ បំពួនជនល្មើស ។
លោកវរសេនីយ៍ឯក កែ ខាន់ណារ៉ា បានឲ្យដឹងទៀតថា ក្រោយពេលចាប់ខ្លួន ជនសង្ស័យទាំង ២នាក់ត្រូវបានប្រគល់ឲ្យសមត្ថកិច្ច មកពីរាជធានីភ្នំពេញ ទាំងយប់ ដើម្បីយកទៅធ្វើការសាក សួរបន្ថែម និងចាត់ការបន្តតាម នីតិវិធីច្បាប់ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!