មិនចេះហែលទឹក ចុះងូតទឹកស្រះក្បែរផ្ទះ រអិលជើងលង់ស្លាប់
ខេត្តសៀមរាប ៖ ស្ត្រីម្នាក់ចុះងូតទឹកស្រះក្បែរផ្ទះ ហើយរអិលជើង ធ្លាក់ចូលទឹកជ្រៅលង់ទឹកស្លាប់ ដែលហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិកន្សែង ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ។
ប្រភពពីលោកវរសេនីយ៍ទោ តូច សាកល អធិការនគរបាលស្រុកជីក្រែង បានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ វី សារ៉េត អាយុ៣៥ឆ្នាំ រស់នៅភូមិកើតហេតុ ។ លោកបន្តថា ក្រោយពេលកើតហេតុ លោកបានឱ្យកម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុ រួចបានធ្វើកោសល្យវិច្ច័យសពជនរងគ្រោះ ដោយសន្និដ្ឋានថា ពិតជាបានលង់ទឹកស្រះស្លាប់ពិតប្រាកដមែន ដោយស្ត្រីរងគ្រោះមិនចេះហែល មិនមែនជារឿងឃាតកម្មគិតទុកជាមុនទេ ។
បច្ចុប្បន្នសពស្ត្រីរងគ្រោះ ត្រូវបានកម្លាំងនគរបាលអធិការ ស្រុកជីក្រែង ប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!