ជីតារវល់​​ដាំ​ដំឡូង ​​ចៅបង្កើតប្រុស-ស្រី​២នាក់​​បង​ប្អូន ​ចុះ​លេង​ទឹក​​​បឹង ​​លង់​ស្លាប់​​គួរឱ្យអាសូរ

 
 

ខេត្ត​កំពង់ចាម ៖ ខណៈ​ពេល​ដែល​ជីតា​ ចេញ​ទៅ​ដាំ​ដំឡូង ​នៅ​ឯ​ចម្ការ​របស់​ខ្លួន​​មាន​ចៅ​ប្រុស​ -ស្រី​២នាក់​​បងប្អូន​ នាំគ្នា​ដើរ​ទៅតាម​​ ហើយ​ក៏​ចុះ​​លេង​ទឹក​បឹង​​បណ្តាល​ឱ្យ​លង់​​ស្លាប់​ទាំង​២នាក់ ​​យ៉ាង​អាណោច​អាធ័ម​​ កាល​ពី​វេលា​ម៉ោង​​៨ និង​៣៤នាទី ​ព្រឹក​ថ្ងៃទី​២៤ ធ្នូ ​​ស្ថិតនៅ​ ភូមិ​ពែងមាសត្បូង ឃុំ​ស្ពឺ ស្រុក​ចម្ការ​លើ​ ។​​

​មន្ត្រីសមត្ថកិច្ច​ បាន​ឱ្យ​ដឹង​ថា ​ក្មេងប្រុស​ស្រី ​​ដែល​លង់​ទឹក​ស្លាប់​​ទាំង​២នាក់​​បង​ប្អូន​ខាង​លើ ​បង​​ប្រុស​ឈ្មោះ លី សុខឡេង ​​អាយុ​១០​ឆ្នាំ ​និង​ប្អូនស្រី​​ឈ្មោះ លី នីតា ​អាយុ​៧ឆ្នាំ ​​ឪពុក​ឈ្មោះ សុខ ឡាយ អាយុ​៣៤ឆ្នាំ និង​ម្តាយ​ឈ្មោះ ឌីម ចាន់ទី អាយុ​៣២ឆ្នាំ ​​ជា​កសិករ​ ​រស់នៅ​​ក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាង​លើ ។​

មន្ត្រី​សមត្ថកិច្ច​​បាន​បន្ត​ថា ​​ពេល​ដែល​ជីតា​កំពុង​ដាំ​ដំឡូង​​​ គាត់​​តែង​តែ​ក្រឡេក​មើល​ទៅ​​ចៅ​ទាំង​២នាក់​​​ ឃើញ​នៅ​ឈរ​ក្បែរ​បឹង​​ នៅ​ជិតចម្ការ​ បន្តិច​ក្រោយ​មក​ស្រាប់​តែ​បាត់​ចៅ​​​ទាំង​២នាក់​ ហើយ​​គាត់​ក៏​ស្ទុះ​រត់​ទៅ​មើល ​​ឃើញ​កន្ត្រក​មួយ​នៅ​មាត់​បឹង​​សង្ស័យ​​​ចុះ ​លេង​ទឹក​បឹង​​​​លង់​​​ក៏​​ឆោរឡើង​ ស្រែក​ហៅ​គេ​ឯង​ឱ្យ​ជួយ​​​​​ចុះ​រាវ​ ក្នុង​ទឹក​​ដែល​មាន​ជម្រៅ​២ម៉ែត្រ មួយសន្ទុះ​​ទើប​​​រក​ឃើញ​ ចៅ​ទាំង​២នាក់ ​ជា​បន្ត​បន្ទាប់ រួច​​​ស្រង់​​មក​​ដាក់​លើក​គោក​ ហើយ​​នាំ​គ្នា​រឹត​ទ្រូង ប៉ុន្តែ​ចៅ​ទាំង​២នាក់បានស្លាប់​បាត់​ទៅហើយ ។ ហើយ​​ក្រុម​​​គ្រួសារ​សាច់​ញាតិ និង​អ្នក​ជិត​ខាង​ក៏នាំ​គ្នា​សែង​សព​​ទាំង​២នាក់​​ ត្រឡប់​មកផ្ទះ​វិញ ដែល​មាន​ចម្ងាយ ​ប្រមាណ​២គីឡូម៉ែត្រ​ពី​បឹង​នោះ ។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្រោយ​ទទួល​បាន​​​ព័ត៌​មាន​ភ្លាម លោក​វរសេនីយ៍​ទោ លក់​ ដារ៉ា ​អធិការ​​នគរ​បាល​ស្រុក​ចំការ​លើ បាន​ឱ្យ​ជំនាញ​ចុះ​ពិនិត្យ​ និង​ធ្វើ​កោសល្យវិច័យ​សព​​ ក្មេង​ទាំង​២នាក់​​បង​ប្អូន​ ​បាន​​បង្ហាញ​ឱ្យ​ឃើញ​ថា ​​​ក្មេង​ទាំង​២នាក់​​​នេះ ​ពិត​ជា​​បាន​ស្លាប់​ ដោយ​​សារ​លង់ទឹក​ប្រាកដមែន ​រួច​ក៏​ប្រគល់​​ទៅ​ឱ្យ​ឪពុកម្តាយ ​​រៀបចំ​ធ្វើ​បុណ្យ​ទៅ​តាម​ប្រពៃណី ក្រោយ​សំឡេង​​​ស្រែក​ទ្រហោយំ​​​ ពី​​​ក្រុម​គ្រួសារ​​សាច់​ញាតិ ពិសេស ជីតា និង​ឪពុកម្តាយ​​គួរ​ឱ្យ​សង្វេគ​ខ្លាំង​ណាស់ ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម