យុវសិស្ស​​២​នាក់​​​លង់ទឹក​ស្ទឹង​សែន​ ស្លាប់គួរ​ឱ្យ​អាសូរ​

 
 

​ខេត្ត​កំពង់ធំ ៖ យុវសិស្ស​​២​នាក់​បាន​លង់ទឹក​ស្ទឹង​សែន​ស្លាប់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​​កាលពី​ រសៀល​ថ្ងៃ​ទី​២៦ ​ធ្នូ ឆ្នាំ​២០១៥ ស្ថិត​នៅ​ក្នុង ភូមិ​កំពង់​ក្របៅ សង្កាត់​កំពង់​ក្របៅ ក្រុង​ស្ទឹងសែន ​។

​យុវសិស្ស​ដែល​លង់​ទឹក​ស្លាប់​​​​​ទាំង​២នាក់​រូប​នេះ ​ម្នាក់ ​ឈ្មោះ វេន វិ​នា ភេទ​ប្រុស​ អាយុ​១១ឆ្នាំ រស់នៅ​ភូមិ​ ដំរី​ជាន់​ខ្លា សង្កាត់​ ដំរី​ជាន់​ខ្លា ក្រុង​ស្ទឹង​សែន ​និង​ម្នាក់​ទៀត​​​ឈ្មោះ សេង គឹ​មរ៉ា​យុ ភេទ​ប្រុស ​អាយុ​១១ឆ្នាំ​ ដូច​គ្នា រស់នៅ​ភូមិ​កំពង់ធំ សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹង​សែន អ្នក​ទាំង​២​នាក់​ ជា​សិស្ស​រៀនថ្នាក់​ទី​៦ ​នៃសាលាតេ​ជោ​មាស​ ដែល​មាន​​ទីតាំង​ស្ថិត​ក្នុង​ សង្កាត់​កំពង់ធំ ។

ប្រភព​ព័ត៌​មាន​នៅ​កន្លែង​កើត​ហេតុ​បាន​និយាយ​ថា​​ មុន​កើត​ហេតុ​ គេ​ឃើញ​​​យុវសិស្ស​ទាំង​២នាក់​​ នេះ​នាំ​គ្នា​មុជទឹក​ស្ទឹង​ហែល​ តោង​ដប​ទឹកក្រូច​ ចំណុះ​​៣​លី​ត្រ​ម្នាក់​១ ​លេង​យ៉ាង​សប្បាយ ​ស្រាប់​តែ​​យុវ​សិស្ស​​ម្នាក់​ បានរបូតដៃ​ចេញពី​ដប​លង់​​ទឹក ឃើញ​ដូច្នោះ​​យុវសិស្ស​ ម្នាក់​ទៀត​ក៏​ហែល​ទៅ​ជួយ​​ ខណៈនោះ​​ក៏​លង់​​ទឹក​ ស្លាប់​ទាំង​២​នាក់​​​គួរ​ឱ្យ​អាណោច​ អាធ័ម​​ក្រៃលែង ។

ក្រោយ​​កើតហេតុ ​​​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍កំពង់ធំ​បាន​នាំ​គ្នា​ចុះ​ជួយមុជទឹក​ រាវ​រក​​​អស់​ រយៈពេល​មួយសន្ទុះ​ធំ​ទើ ប​ឃើញសព​យុវ​សិស្ស​ទាំង​ ២នាក់​គួរ​ឱ្យ​អាសូរ​​ ហើយ​ក៏​បាន​ប្រគល់​ឱ្យ​ ឪពុក​ម្តាយ​​ដើម្បី​យក​ទៅ​​រៀបចំ​ធ្វើ បុណ្យ​តាម​ប្រពៃណី​​ ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម