សិស្ស ចំណេះដឹងទូទៅខ្មែរ បានប្រែសម្រួល តារាងខួបនៃធាតុគីមី
ភ្នំពេញ៖ សិស្សពូកែម្នាក់ ដែលបានចូលរៀនបំប៉ន នៅក្នុងសាលាជ័យថាវី ឈ្មោះ ដាន់ ហង្សសឹង្ហ មានសមត្ថភាពរកឃើញវិធីសាស្រ្ត កែសម្រួលតារាងខួបនៃធាតុគីមី ដើម្បីឲ្យមានលក្ខណៈងាយមើល ងាយយល់ ឆាប់ចេះ ស្របតាមលក្ខណៈស្ដង់ដារអន្តរជាតិ។
ប្អូនប្រុស ដាន់ ហង្សសឹង្ហ អាយុ ១៦ ឆ្នាំ មានស្រុកកំណើតនៅក្នុងរាជធានីភ្នំពេញ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅល្ងាចថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៥នេះថា “ដោយប្អូនបានមើលឃើញថា ភាពខ្វះខាតក្នុងបញ្ហាចំណេះដឹង ផ្នែកគីមីវិទ្យា ដូច្នេះប្អូនក៏បានបង្កើតរៀបរៀង តារាងខួបនៃធាតុគីមីថ្មី តាមបែបសម័យវិទ្យាសាស្រ្តទំនើប ដើម្បីឲ្យកូនខ្មែរយកមកសិក្សា ក៏ដូចជាសិស្សានុសិស្សទាំងអស់ក្នុងប្រទេសកម្ពុជា និងបង្កើនចំណេះដឹងផ្នែកគីមីវិទ្យា”។
ប្អូនប្រុសបានប្រាប់បន្តថា ដើម្បីបំពេញតម្រូវការដល់សិស្សានុសិស្សមួយចំនួន ដែលមានផលវិបាករៀនផ្នែកគីមីវិទ្យា ក្នុងការស្វែងយល់ ប្អូន ហង្សសឹង្ហ បានចំណាយពេលប្រហែលជាងកន្លះឆ្នាំ ដើម្បីអាចប្រែសម្រួលតារាងខួបនៃធាតុគីមីថ្មីនេះ ស្របតាមស្ដង់ដារអន្តរជាតិ ដោយបានសម្រួល ឲ្យសិស្សានុសិស្សក្នុងការសិក្សាងាយយល់ ដូចជាការបញ្ជាក់ប្រភេទលក្ខណៈនៃធាតុគីមី និងរចនាបទ ក្នុងសោភ័ណភាពមួយយ៉ាងច្បាស់លាស់ ដើម្បីឲ្យងាយមើល ងាយយល់ ឆាប់ចេះ ជាងមុន ។
គួរបញ្ជាក់ថាតារាងខួប នៃធាតុគីមីដែលមជ្ឈដ្ឋានអន្តរជាតិ ប្រើប្រាស់បច្ចុប្បន្ននេះ គឺត្រូវបានរកឃើញមុនគេបង្អស់ ដោយលោក ឌីមីទ្រី មិនដេឡេយេវ ជនជាតិរុស្ស៊ី កាលពីឆ្នាំ ១៨៦៩ ដែលមាន១៨ក្រុម និង៧ខួប ។ ប្អូននឹងមានគម្រោងពិភាក្សា ជាមួយអាណាព្យាបាលធ្វើលិខិត បញ្ជូនទៅរដ្ឋមន្រ្តីក្រសួងអប់រំ ដើម្បីជួយបញ្ជាក់ និងបំភ្លឺបន្ថែមឲ្យស្រប ទៅតាមការប្រើប្រាស់ជាផ្លូវការ និងដើម្បីជួយឲ្យកូនខ្មែរបន្តរៀនសូត្រ លើផ្នែកគីមីវិទ្យាបានច្បាស់លាស់។
ជាទីបញ្ចប់ប្អូនប្រុស ដាន់ ហង្សសឹង្ហបានសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ក្រសួងអប់រំនឹងជួយ សម្រួល ឲ្យតារាងខួបគីមីថ្មីនេះ ឲ្យបានប្រើប្រាស់នៅទូទាំងប្រទេសកម្ពុជា៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!