ហាយលែនឌ័រ បុកសេ១២៥ ពីក្រោយស្លាប់ម្នាក់ របួសស្រាលម្នាក់ នៅមុខវត្តស្ទឹងមានជ័យ
រាជធានីភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គួរឲ្យរន្ធត់មួយបានកើតឡើង កាលពីវេលា ម៉ោង១០យប់ ថ្ងៃទី២៨ ធ្នូ ២០១៥ នៅចំណុចមុខ វត្តស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ ចំណែកបុរសម្នាក់ទៀត បានរងរបួសស្រាល ដោយសាររថយន្តហាយលែនឌ័រ ១គ្រឿង បុកពីក្រោយ ម៉ូតូហុងដាឌ្រីម១ គ្រឿង យ៉ាងពេញទំហឹង ហើយប៉ើងម៉ូតូទៅប៉ះជាមួយម៉ូតូ គប់ជ្រុង១គ្រឿង ទៀត ។ ក្រោយពេលកើតហេតុរថយន្ត បានបើកគេចខ្លួនបាត់ស្រមោលតែម្តង ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តហាយលែនឌ័រ ពណ៌ទឹកប្រាក់ អត់ស្លាកលេខ១គ្រឿង បើកបរយ៉ាងលឿនតាមបណ្ដោយ វិថីព្រះមុនីរ៉េត ពីលិចទៅកើត ខណៈមកដល់មុខវត្តស្ទឹងមានជ័យបម្រុងនឹងឡើង ស្ពានអាកាសស្ទឹងមានជ័យទៅហើយ ស្រាប់តែបុកពីក្រោយ ម៉ូតូហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BY-8668 យ៉ាងពេញទំហឹង បណ្ដាលឲ្យបុរស អ្នកបើកបរម៉ូតូដួលបោកក្បាល ទៅនឹងថ្នល់ស្លាប់ភ្លាមៗ មួយរំពេច ចំណែកម៉ូតូបានប៉ើងទៅបុកម៉ូតូគប់ជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1AN-3605 មួយគ្រឿងទៀត បណ្ដាលឱ្យម៉ូតូនោះដួល អ្នកបើកបររងរបួសស្រាល ។ ចំណែករថយន្តក៏បន្ថែមល្បឿន បើកគេចខ្លួនបាត់ស្រមោលតែម្តង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកអន្តរាគមន៍ និងធ្វើការវាស់វែង ព្រមទាំងស្វែងរកទំនាក់ទំនងទៅគ្រួសារជនរងគ្រោះ ដើម្បីយកសពទៅ ធ្វើបុណ្យតាមប្រពៃណី ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!