រូបភាពឆេះម៉ត់នៅខាងក្នុងសណ្ឋាគារលំដាប់ ផ្កាយ៥ នៅឌូបៃ កាលពីថ្ងៃឆ្លងឆ្នាំ រត់ផ្អើលជាន់គ្នា បានចេញផ្សាយ (មានវីដេអូ)

 
 

អារ៉ាប់៖ សណ្ឋាគារលំដាប់ផ្កាយ៥ នៅក្នុងទីក្រុងឌូបៃ បានឆាបឆេះយ៉ាងសន្ធោរសន្ធៅ មុននឹងភ្លើងកាំជ្រួច ឆ្លងឆ្នាំ បានបង្ហោះឡើង ដែលផ្សែងខ្មៅនៅ តែបន្ដមានរហូតមកដល់ពេលព្រឹក នេះបើតាមរបាយការណ៍ បានបញ្ជាក់ថា ភ្លើងឆាបឆេះកាន់តែខ្លាំងក្លានេះ និងមានទំហំកាន់តែធំនេះ បណ្ដាលមកពីអណ្តាតភ្លើង ខណៈដែលមូលហេតុពិតប្រាកដ មិនទាន់ត្រូវបានបញ្ជាក់ និងខាងអជ្ញាធរកំពុងតែបន្ដ ធ្វើការស្រាវជ្រាវ យ៉ាងក្ដៅគគុក។



នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា សណ្ឋាគារ Address Downtown មាន៦៣ជាន់ ដែលជាសណ្ឋាគារ មានកម្ពស់ខ្ពស់មួយ ក្នុងចំណោម សណ្ឋាគារលំដាប់ខ្ពស់ៗក្នុងទីក្រុងនេះ បានចាប់ផ្ដើមឆាបឆេះ វេលាម៉ោង៩និង៣០នាទីយប់ (ម៉ោងក្នុងឌូបៃ) ដែលមានចម្ងាយ ប្រហែលជា ៤០០ម៉ែត្រពី កន្លែងដែលត្រូវដុត កាំជ្រួចឆ្លងឆ្នាំ។ នៅក្នុងនោះ អ្នកពន្លត់អគ្គិភ័យ បានព្យាយាមគ្រប់គ្រងស្ថានការណ៍ មិនឲ្យភ្លើង ឆាបឆេះកាន់តែខ្លាំង តែនៅផ្នែកអគារដ៏ទំនើបនេះ នៅតែបន្ដមានអណ្ដាតភ្លើង និងឆេះ នៅជាន់ទី ២០ ដែលជាកន្លែងឆេះដំបូងគេ។ 

យ៉ាងណាមិញ មានមនុស្សយ៉ាងតិច ៦០នាក់ បានរងរបួស​ និងមានមនុស្សម្នាក់ បានគាំងបេះដូង ដោយសារតែផ្សែង និងមនុស្សដ៏ច្រើនណែន តាន់តាប់ នេះបើតាមអ្នកជួយសង្គ្រោះ បានរាយការណ៍។ ជាមួយគ្នានោះដែរ អ្នកដែលរត់គេចចេញពី ហេតុការណ៍នេះបានរៀប រាប់ថា មនុស្សជាច្រើនបាននាំគ្នារត់ឡើងជាន់លើគ្នា ខណៈដែលបុរសអង់គ្លេសម្នាក់ត្រូវ បង្ខំចិត្ដអៀវ ម្ដាយពិការគាត់ ដើម្បីធ្វើយ៉ាងណារត់ចេញពី ហេតុការណ៍នេះ។   

ទោះជាយ៉ាងណា គេជឿជាក់ថា មិនមាននរណាម្នាក់ ស្លាប់នៅក្នុងហេតុការណ៍នេះនោះទេ។ រីឯពិធីបាញ់ កាំជ្រួចនៅតែ បន្ដ ដែលទោះជា សណ្ឋាគារកំពុង តែឆាបឆេះក៏ដោយ។

យ៉ាងណាមិញ រហូតមកដល់ពេលនេះ រូបភាពឆាបឆេះផ្ទៃខាងក្នុង សណ្ឋាគារ ក៏បានបង្ហោះឡើង៕ 
















វីដេអូ៖

រូបភាពក្រោយពីការឆាបឆេះ និងត្រូវបានពន្លត់ បានសម្រេច


ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម