ព្រហើនណាស់! សិស្សមួយហ្វូង ព្រួតគ្នាវាយគ្រូដល់តុ ក៏ព្រោះរឿងហៅ វត្ដមាន (មានវីដេអូ)

 
 

កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះ មានវីដេអូឃ្លីបខ្លីមួយ បង្ហាញពីយុវសិស្សមួយក្រុម មានគ្នា ៣ទៅ៤នាក់ បាននាំគ្នាទៅ ឡោមព័ទ្ធវាយគ្រូដល់ តុបង្កឲ្យមានការភ្ញាក់ផ្អើល និងកំពុងតែល្បីជាខ្លាំង ក្នុងបណ្តាញអ៊ិនធើណេត។




សកម្មភាព ពេលដែលសិស្សមួយក្រុមនោះ ព្រួតវាយគ្រូ

តាមរយៈឃ្លីបវីដេអូ មានរយៈពេល ១នាទី ៤៥វិនាទី និងមិនបានបញ្ជាក់ពីទីតាំងច្បាស់លាស់នេះ បានបង្ហាញ ឲ្យឃើញ ពីកាយវិកាអសីលធម៌ របស់សិស្សប្រុសមួយក្រុម ដែលមានគ្នា ៣ ទៅ៤នាក់ ឡើងទៅព័ទ្ធ និងវាយគ្រូរបស់ខ្លួន ដោយដាក់នឹង ដងអំបោសជាច្រើនដង ដល់តុ ហើយថែមទាំងយក ដៃរុញក្បាល សើចចំអក និងនិយាយស្ដីមិនសមរម្យដាក់ គាត់ថែមទៀតផង។ ចំណែកឯលោកគ្រូម្នាក់នោះវិញ មិនធ្វើការតបតអ្វីទាំងអស់ ដោយគាត់គ្រាន់តែ នៅស្ងៀម និងហៅអវត្តមាន សិស្សធម្មតាប៉ុណ្ណោះ។ តែអ្វីដែលរឹតតែអាក្រក់ទៅទៀតនោះ គឺសិស្សផ្សេងទៀត ដែលនៅក្នុងហេតុការណ៍ដ៏គួរឲ្យហួសចិត្តនោះ បែរជាគ្មាននរណាម្នាក់ ចេញមុខជួយធ្វើអន្តរាគមន៍នោះទេ តែពួកគេបែរជា នាំគ្នាទាញ ទូរស័ព្ទយកមក ថតសកម្មភាពនោះទុក ទៅវិញ។

នេះបើតាមសិស្សម្នាក់ ដែលនៅក្នុងហេតុការណ៍នោះបានឲ្យដឹងថា ក្រុមសិស្សបង្កហេតុមួយនោះ ខឹងដោយសារ តែលោកគ្រូ​​ខ្លួន បានធ្វើការគូសសម្គាល់ថា សិស្សដែលគ្មានវត្តមាន បែរជាមានវត្តមានទៅវិញ។ យ៉ាងណាមិញ លោកគ្រូ ដែលជាជនរងគ្រោះ គ្រោងនឹងចាត់វិធានការណ៍ ប្រសិនបើការគំរាមកំហែងនេះ នៅតែបន្ត ហើយគាត់ក៏នឹងពិចារណា ក្នុងការផ្តន្ទាទោសពួកគេ ចំពោះឥរិយាបថ មិនគោរពគ្រូរបស់ពួកគេដែរ។

ទន្ទឹមនឹងនេះ ការិយាល័យអប់រំ Gyeonggi-do Office of Education ក៏កំពុងតែធ្វើការស៊ើបអង្កេត ទៅលើ បញ្ហាមួយនេះ ផងដែរ៕

សូមទស្សនាឃ្លីបវីដេអូខាងក្រោម ទាំងអស់គ្នា៖

ប្រភព៖ បរទេស

ដោយ ឌី

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម