ចាប់​បាន​ជន​ដៃដល់​សម្លាប់​ក្មេង​ប្រុស​ ៣​នាក់​ប្លន់​យក​ម៉ូតូ​ នៅ​ស្រុក​អង្គរជុំ​ហើយ (UPDATE)

 
 

ខេត្តសៀមរាប ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ ពាក់ព័ន្ធ​ករណី​សម្លាប់​ក្មេង​ប្រុស​ ៣​នាក់​ប្លន់​ យក​ម៉ូតូ​កាលពី​វេលា​ម៉ោង​ ១២​ថ្ងៃត្រង់​ម្សិលមិញ​មួយ នៅ​ភូមិ​គោក​ដូង​ថ្មី ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ។ ហេតុការណ៍​ ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​ ធ្វើ​ឡើង​កាលពី​វេលា​ ម៉ោង​៧​យប់ ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០១៦ ខណៈ​ជនសង្ស័យ​កំពុង​ដើរទៅ​ទិញ​បារី​ក្នុង ភូមិ​គោក​ដូង​ថ្មី ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប ។

លោក​វរសេនីយត្រី ម៉ា​ន់ សុ​ខាត់ អធិការ​នគរបាល​ស្រុក​អង្គរជុំ​បាន​ប្រាប់​«​កោះសន្តិភាព​»​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ ចាប់ខ្លួន​ឈ្មោះ ឈ​ន់ ឆេ​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មានមុខ​របរ​ធ្វើស្រែ មានស្រុក​កំណើត និង​រស់នៅ​ភូមិ​គោក​ដូង​ថ្មី ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប ​ជា​ជន​ដៃ​ដល់​ដែល​ បាន​ប្រើ​កាំបិត​ផ្គាក់​ កាប់​ជន​រង​គ្រោះ​ប្លន់​យក​ម៉ូតូ​បណ្តាល​ ឱ្យ​ស្លាប់​ចំនួន​៣​នាក់ ។

លោក​អធិការ​នគរបាល​ស្រុក​អង្គរជុំ បន្ត​ថា ដោយ​មានការ​ចុះ​ស្រាវជ្រាវ សហការ​ជាមួយ​ កម្លាំង​អាវុធ ហត្ថ​ស្រុក​អង្គរជុំ ទើប​ឈាន​ ដល់​ធ្វើការ​ឃាត់ ខ្លួន​បាន​ជនសង្ស័យ​ ដែល​សម្លាប់​ប្លន់​យក​ម៉ូតូ​ភ្លាម​ៗ​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​​រួច ដែល​ករណី​នេះ​ ជា​ករណី​ឃាតកម្ម​ គិត​ត​ទុកជា​មុន ដោយសារ​មូល ហេតុ​ទំនាស់​គ្នា​រឿង​សង្សារ ។​

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរជុំ រៀបចំ​ កសាង​ សំណុំរឿង​បញ្ជូន​ ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០១៦ តាម​និ​តិ​វិធី​ច្បាប់ ។

សូម​បញ្ជាក់​ថា ក្មេង​ប្រុស​៣​នាក់​ត្រូវ​ក្រុម​ចោរ​កាប់​នឹង​កាំបិត​ផ្គាក់​រហូត​ដល់​ស្លាប់​ប្លន់ យក​ម៉ូតូ​ហុងដា​ឌ្រី​ម សេ​១២៥ មួយ​គ្រឿង ពាក់​ស្លាក​លេខ ប៉ៃលិន 1A-6878 លេខ​ម៉ាស៊ីន​-​លេខ​តួ ND 125ME8618 ​កាលពី​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​០២ មក​រា ២០១៦ នៅ​ចំណុច​ខ្នងភ្នំ​ ពើង​តា​នា​ន់ ខាងកើត​សាលាឃុំ​គោក​ដូង​ ចម្ងាយ​ប្រមាណ​១១ គីឡូម៉ែត្រ ស្ថិត​ក្នុងភូមិ​គោក​ដូង ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប ។

លោក​អធិការ​នគរបាល​ស្រុក​អង្គរជុំ​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​រង​គ្រោះ​ទាំង​៣​នាក់​មាន ១-​ឈ្មោះ មាត យ៉ា ភេទ​ប្រុស អាយុ​១៣​ឆ្នាំ នៅ​ភូមិ​គោក​ត្របែក ឃុំ​គោក​ដូង ស្លាប់​នៅ​កន្លែង​ កើតហេតុ​, ២-​ឈ្មោះ ម៉ិច ក្អាត់ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ នៅ​ភូមិ​គោក​ត្របែក ឃុំ​គោក​ដូង និង ៣-​ឈ្មោះ អ៊ាំ​ង សូ​យ ភេទ​ប្រុស អាយុ​៨​ឆ្នាំ នៅ​ភូមិ​គោក​ដូង ឃុំ​គោក​ដូង អ្នក​ទាំង​២​ស្លាប់​ពេល​ដែល​ បញ្ជូន​ទៅ​ដល់​ មណ្ឌល​សុខភាព​ គោក​ដូង ស្រុក​អង្គរជុំ ៕









ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម