គ្រោះថ្នាក់ ចរាចរណ៍ដ៏សាហាវ សំណាងល្អ គ្មានអ្នកស្លាប់

 
 

ព្រះសីហនុ៖ នៅម៉ោង17:00នាទី ថ្ងៃទី3.ខែមករា ឆ្នាំ2016 នៅចំនុចមុខរោងចក្រ ស្រាបៀរអង្គរ ស្ថិតក្នុងក្រុម6 ភូមិ3 សង្កាត់1 ក្រុងខេត្តព្រះសីហនុ មានករណី គ្រោះថ្នាក់ចរាចរណ៏ មួយកើតឡើង បង្កដោយរថយន្តម៉ាកអាមេរិកកាំង (ក្បាលសណ្តោងកុងតឺន័រ) ពណ៌ស ស្លាកលេខ ព្រះសីហនុ 3A-1193 ក្រុមហ៊ុន KKH អ្នកបើកបរ (គេចខ្លួន) ចាប់បានព្រូឡានម្នាក់ មានទិស ពីលិច ទៅកើត ចេញពីម្តុំកំពង់ផែ ឆ្ពោះទៅភ្នំពេញ លុះមកដល់កន្លែងកើតហេតុ ក៏បានរេចង្កូចទៅឆ្វេងដៃ បុកចូលកន្លែង ជួសជុលរថយន្តបណ្តាលអោយមនុស្ស កំពុងដេកក្នុងតូបប៉ះកង់ឡានម្នាក់ ឈ្មោះ លី រ័ត្ន ភេទ ប្រុស អាយុ 31ឆ្នាំ មុខរបរបើកបរ ទីលំនៅ សង្កាត់2 ក្រុងខេត្តព្រះសីហនុ (របួសធ្ងន់) បញ្ជូនទៅព្យាបាលនៅ គ្លីនិចរស្មីកំពង់សោម និង បុកម៉ូតូ 0១គ្រឿងទៀត ម៉ាក MIO ពណ៌ស ស្លាកលេខ ព្រះសីហនុ 1C-5946 ខូចខាតធ្ងន់។
ករណីនេះបណ្តាលឲ្យ របួសធ្ងន់01នាក់ ភេទប្រុស ខូចខាត រថយន្ត1គ្រឿង ម៉ូតូ 01គ្រឿង រីឯវត្ថុតាង រថយន្ត និង ម៉ូតូ នៅកន្លែងកើតហេតុនៅឡើយ។







ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម